• ច័ន្ទ ២៩ មេសា ២០២៤ ១១:៣៣ ព្រឹក

កុមារីម្នាក់ស្លាប់ដោយឆ្លងជំងឺផ្តាសាយបក្សីH5N1

ខេត្តព្រៃវែង៖ នេះបើតាមប្រភពព័ត៌មានពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC កាលពីយប់ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៣ បានឲ្យដឹងថាមានកុមារីម្នាក់ស្លាប់ដោយឆ្លងជំងឺផ្តាសាយបក្សីH5N1។ ប្រភពខាងលើបានបញ្ជាក់ថា ករណីរកឃើញជំងឺផ្តាសាយបក្សី H5N1 លើកុមារីអាយុ ១១ឆ្នាំ ៦ខែ រស់នៅភូមិ រលាំង ឃុំ រំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។

កុមារីចាប់ផ្តើមឈឺនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ ៣៩អង្សាសេ ព្រមទាំងមានក្អក ឈឺក ។

ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាល ដោយកុមារីចាប់ផ្តើមហត់ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ ។ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ គ្រូពេទ្យព្យាបាលបានយកវត្ថុផ្ញើមកវិទ្យាស្ថានជាតិសុខភាពសាធារណ: រួចទទួលលទ្ធផល ថ្ងៃទី ២២ ខែកុម្ភ: ឆ្នាំ២០២៣ បញ្ជាក់មានវិជ្ជមាន មេរោគផ្តាសាយបក្សី H5N1 ចំណែកកុមារីបានបាត់បង់ជីវិតហេីយ និងធ្វេីពិធីបុណ្យសពតាមប្រពៃណីនៅក្នុងភូមិខាងលើ។

សូមបងប្អូនកុំប៉ះពាល់សត្វឈឺឬងាប់ ទាំងសត្វបក្សីស្រុកនិងបក្សីព្រៃ អ្នកសង្ស័យសូមពិគ្រោះជំងឺជាមួយគ្រូពេទ្យ ឬរាយការណ៍ទៅលេខ ១១៥ ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ