• ច័ន្ទ ២៩ មេសា ២០២៤ ០២:៣១ ព្រឹក

ទំនប់បឹងវារីអគ្គិសនីគីរីរម្យ1ក្រៅពីទេសភាពស្រស់ស្អាតយើងក៏អាចស្ទូចត្រីកម្សាន្តនិងផ្ដល់អារម្មណ៍ដ៏ស្ងប់ស្ងាត់ចំពោះការបោះតង់បែបផ្សងព្រេង

ខេត្តព្រះសីហនុ÷ក្រសួងបរិស្ថាននៅព្រឹកថ្ងៃពុធទី22ខែកុម្ភ:ឆ្នាំ 2023 នេះបានឲ្យដឹងថាទំនប់បឹងវារីអគ្គិសនីគីរីរម្យ1ក្រៅពីទេសភាពស្រស់ស្អាតយើងក៏អាចស្ទូចត្រីកម្សាន្តនិងផ្តល់អារម្មណ៍ដ៏ស្ងប់ស្ងាត់ចំពោះការបោះតង់បែបផ្សងព្រេង។

ក្រសួងបរិស្ថានបានឲ្យដឹងទៀតថាទំនប់បឹងវារីអគ្គិសនីគីរម្យ1ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកំពង់សីលាខេត្តព្រះសីហនុ។ចំពោះបឹងគរីរម្យ1វាពិតជាផ្តល់អារម្មណ៍ដ៏ស្ងប់ស្ងាត់ចំពោះការបោះតង់បែបផ្សងព្រេងដែលស្ទើរតែគ្មានមនុស្សទៅនៅពេលខ្លះ។

ក្រសួងបរិស្ថានបានបញ្ជាក់បន្ថែមមទៀតថាទីនេះក្រៅពីទេសភាពស្រស់ស្អាតយើងក៏អាចស្ទូចត្រីកុម្សាន្តបែបសន្ទូចប្រពៃណីបានផងដែរ។ចំពោះខ្យល់អាកាសធាតុវិញគឺត្រជាក់បែបស្រួលដែលទទួលយកចំហាយទឹកពីមាត់បឹងពេលយប់យើងអាចចម្អិនម្ហូបទទួលទានជជែកបែបកម្សាន្តពីនេះពីនោះនិងដេកមើលផ្កាយរះពេញមេឃឃើញច្បាស់ៗតែម្ដង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ