• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៣១ ព្រឹក

ឃាត់ខ្លួនជនសង្ស័យ2នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវ:

ខេត្តស្វាយរៀង÷សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានឃាត់ខ្លួនជនសង្ស័យ2នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវ:មានស្ថានទម្ងន់ទោសលើនារីម្នាក់នៅស្រុកស្វាយ ទាប។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង 2និង10នាទីរសៀលថ្ងៃទី20ខែកុម្ភៈឆ្នាំ 2023ស្ថិតនៅចំណុចតំបន់សេដ្ឋកិច្ចពិសេស្វាយរៀងហ្គីហ្ការីសស៍ស្ថិតក្នុងភូមិដើម ពោធិ៍ឃុំកណ្តៀងរាយស្រុកស្វាយទាបខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី1ឈ្មោះរុនសុភីអាយុ 20 ឆ្នាំមុខរបរកម្មកររោងចក្រមានទីលំនៅបច្ចុប្បន្នភូមិថ្លុកព្រីងឃុំពពែតស្រុកស្វាយទាបខេត្តស្វាយរៀងនិងទី2ឈ្មោះ លឹមសឿនអាយុ17ឆ្នាំមានមុខរបរកម្មកររោងចក្រមានទីលំ នៅបច្ចុប្បន្នភូមិស្វាយឃុំសំឡីស្រុកកំពង់រោទិ៍ខេត្តស្វាយ រៀងព្រមទាំងដកហូតវត្ថុតាងរួមមាន÷ម៉ូតូ1គ្រឿង,ទូរស័ព្ទដៃចំនួន2គ្រឿង,កាបូប1និងសម្លៀកបំពាក់ចំនួន3 សម្រាប់។

ចំណែកនារីរងគ្រោះមានឈ្មោះស.ច.រ.យអាយុ 20 ឆ្នាំមានទីលំនៅបច្ចុប្បន្នឃុំសំបួរស្រុកស្វាយទាបខេត្តស្វាយ រៀងក្រោយកើតហេតុត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរ ពេទ្យខេត្តស្វាយរៀង។

ប្រភពបន្តថានៅវេលាម៉ោង 2និង 10នាទី រសៀលថ្ងៃទី 20 ខែកុម្ភៈឆ្នាំ 2023 កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយទាបសហការជាមួយកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសអាវុធហត្ថខេត្តក្រោមបញ្ជាផ្ទាល់ពីលោកនុតនន្ទមេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តនិងដោយមានការសម្របសម្រួលពីលោកខាំសុផារីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងធ្វើប្រតិបត្តិការបង្ក្រាបករណីរំលោភសេពសន្ថវ:មានស្ថានទម្ងន់ទោសនៅចំណុចតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្ការីសស៍ស្ថិតក្នុងភូមិដើមពោធិ៍ឃុំកណ្តៀងរាយស្រុកស្វាយទាបខេត្តស្វាយរៀងឃាត់ខ្លួនជនសង្ស័យចំនួន2នាក់និងវត្ថុតាងមកសាកសួរ។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងរីឯជនសង្ស័យទាំង2នាក់និងវត្ថុតាងត្រូវបានឃាត់ខ្លួនយកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ