• ច័ន្ទ ២៩ មេសា ២០២៤ ០៤:១៩ ព្រឹក

លោករដ្ឋមន្ត្រីឌិតទីណាអញ្ជើញជាធិបតីក្នុងពីធីចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍គម្រោងខ្សែសង្វាក់តម្លៃដំណាំកាហ្វេខេត្តមណ្ឌលគិរី

ភ្នំពេញ÷នាព្រឹកថ្ងៃទី 21 ខែកុម្ភ:ឆ្នាំ 2023 លោកឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងថ្នាក់ដឹកនាំបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍គម្រោងខ្សែសង្វាក់តម្លៃដំណាំកាហ្វេនៅខេត្តបណ្ឌលគិរីនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

ក្នុងពិធីនេះលោករដ្ឋមន្ត្រីបានបង្ហាញនូវការស្វាគមន៍និងគាំទ្រទាំងលើទិដ្ឋភាពបច្ចេកទេសច្បាប់និងពាណិជ្ជកម្មនៃការចុះអនុស្សរណ:(MOU)លើកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនខូហ្វីនិងអង្គការSNVប្រទេសហូឡង់និងការប្រែប្រួលអាកាសធាតុ(DFCD)ក្នុងការចូលរួមកាត់បន្ថយបញ្ហាបម្រែបម្រួលអាកាសធាតុនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋពីវិស័យឯកជនតាមរយ:ការដាំកាហ្វេគោរពតាមគោលការណ៍បរិស្ថាននិងចាប់យកឱកាសបង្កើនប្រាក់ចំណេញ។

បើតាមលោករដ្ឋមន្ត្រីការចុះMOUថ្ងៃនេះជាការផ្សព្វផ្សាយសកម្មភាពលើកកម្ពស់បរិស្ថាននិងជួយដល់កសិករកម្ពុជាតាមរយ:ការដាំកាហ្វេតាមបច្ចេកទេសដែលមានគុណភាពស្តង់ដារទទួលស្គាល់ទាំងថ្នាក់ជាតិនិងអន្តរជាតិដោយរំពឹងថាកាហ្វេកម្ពុជានឹងត្រូវបានគេស្គាល់នៅលើពិភពលោក។ដើម្បីសម្រេចការងារនេះក្រសួងនឹងជួយជ្រោមជ្រែងលើការដាំកាហ្វេនេះឲ្យបានត្រឹមត្រូវតាមស្តង់ដារថែមទាំងមានទីផ្សារមានផែនការវិនិយោគច្បាស់លាស់និងមាននិរន្តរភាពសេដ្ឋកិច្ច៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ