• ច័ន្ទ ២៩ មេសា ២០២៤ ១៤:០៣ ល្ងាច

ចាប់ពីថ្ងៃទី 21 -28ខែកុម្ភ:សាំងធម្មតាចុះថ្លៃ 50រៀល លក់4.350រៀលខណ:ម៉ាស៊ូតចុះថ្លៃ50រៀលលក់4. 300រៀលក្នុង1លីត្រ

ភ្នំពេញ÷តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃអង្គារទី 21ចែកុម្ភ:ឆ្នាំ2023នេះបានចេញសេចក្តីជូនដំណឹងប្រកាសពីតម្លៃលក់រាយប្រេងឥន្ធន:នៅតាមស្ថានីយ៍នានានៅកម្ពុជាគិតចាប់ពីថ្ងៃទី21ដល់ថ្ងៃទី28ខែកុម្ភ:ឆ្នាំ2023សាំង(ចុះ50រៀល)ខណ:ប្រេងម៉ាស៊ូតចថ្លៃ(50រៀល)។ដូច្នេះត្រូវលក់សាំងធម្មតាតម្លៃ4.50រៀល និងម៉ាស៊ូតត្រូវលក់4.300រៀលក្នុង1លីត្រ។

ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់បន្ថែមថាផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធន:នៅលើទីផ្សារអន្តរជាតិថ្លៃលក់រាយប្រេងឥន្ធន:ចាប់ពីថ្ងៃទី21ដល់ថ្ងៃទី28ខែកុម្ភ:ឆ្នាំ2023នឹងត្រូវលក់4.615ក្នុង1លីត្រសម្រាប់ប្រេងសាំងធម្មតាEA92និង4.565រៀលក្នុង1លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm។

សូមជម្រាបថាពាក់ព័ន្ធនឹងបញ្ហាប្រេងឡើងថ្លៃខាងលើនេះដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជននិងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធន:នៅកម្ពុជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែននៅតែបន្តសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធន:នៅកម្ពុជាចំនួន4សេនដុល្លារដដែលនៅក្នុង1លីត្រផងដែរ។

ដូច្នេះថ្លៃលក់រាយនៅកម្ពុជាក្នុងរយៈពេលដូចគ្នាខាងលើសម្រាប់ប្រេងងសាំងធម្មតាដែលនឹងត្រូវដាក់លក់រាយនៅកម្ពុជាក្នុងតម្លៃ4.350រៀលក្នុង1លីត្រនិងប្រេងម៉ាស៊ូត4. 300 រៀលក្នុង1លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ