• ច័ន្ទ ២៩ មេសា ២០២៤ ០៦:០២ ព្រឹក

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាណែនាំឲ្យគ្រប់ខេត្តទាំងអស់រក្សាអនាម័យសណ្តាប់ធ្នាប់ឱ្យល្អត្រៀមទទួលភ្ញៀវក្នុងព្រឹត្តិការណ៍ស៊ីហ្គេម2023

ភ្នំពេញ÷សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានអំពាវនាវឲ្យគ្រប់ខេត្តទាំងអស់ត្រូវរួមគ្នារក្សាអនាម័យសណ្តាប់ធ្នាប់សាធារណ:ឲ្យបានល្អដើម្បីទទួលកីឡាករនិងភ្ញៀវទេសចរក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី32ឆ្នាំ2 023ដែលកម្ពុជាជាម្ចាស់ផ្ទះ។

សម្តេចតេជោហ៊ុនសែនមានប្រសាសន៍ឲ្យដឹងថាមិនត្រឹមតែនៅក្នុងភ្នំពេញ,កំពត,កែប,ព្រះសីហនុនិងខេត្តជាសៀមរាបប៉ុណ្ណោះទេតែក្នុងទូទាំងប្រទេសត្រូវប្រើពេលវេលានៃយុទ្ធនាការដែលនៅសល់ឈានទៅដល់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ2023ដែលកម្ពុជាជាម្ចាស់ផ្ទះនេះត្រូវបង្កើនគុណភាពអនាម័យដើម្បីទទួលទទួលកីឡាករនិងអ្នកគាំទ្រ។

សម្តេចតេជោហ៊ុនសែនមានប្រសាសន៍ថា÷"ខ្ញុំគិតថាមិនគ្រាន់បណ្ដាទីក្រុងនៃការប្រកួតដែលមានភ្នំពេញ, កំពត,កែប,ព្រះសីហនុនិងខេត្តសៀមរាបប៉ុណ្ណោះទេប៉ុន្តែទូទាំងប្រទេសគួរតែត្រូវធ្វើអនាម័យឲ្យបានល្អព្រោះពេលវេ លានោះជាពេលវេលាមកដល់មិនគ្រាន់តែកីឡាករទេអ្នក គាំទ្រហើយអ្នគាំទ្រនោះគេអាចទៅទស្សនកិច្ចនៅតមបណ្តាខេត្តនានាក្រៅពីកន្លែងប្រកួត"។

គួរឲ្យដឹងដែរថាសម្តេចតេជោហ៊ុនសែនបានថ្លែងបែបបនេះក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យា ល័យធនធានមនុស្សព្រឹកថ្ងៃទី20ខែកុម្ភ:ឆ្នាំ2023នៅសាលសន្និបាតOCICរាជធានីភ្នំពេញ។

សម្តេចតេជោហ៊ុនសែនបានថ្លែងថាប្រទេសកម្ពុជាយើងបានដើរឆ្ងាយពីស្ថានភាពក្រោយថ្ងៃរំដោះ7មករា1979ហើយដែលកាលពីជំនាន់នោះយើងធ្វើយ៉ាងណាឲ្យតែបានបរិភោគដើម្បីរស់មិនបានគិតទៅដល់រឿងឆ្ងាញ់នោះទេ។

សម្តេចតេជោហ៊ុនសែនបានបញ្ជាក់ថាក្រោយមកប្រជា ពលរដ្ឋយើងបានបរិភោគឆ្អែតនិងគិតទៅដល់រឿងឆ្ងាញ់រហូតដល់បច្ចុប្បន្ននេះយើងគិតទៅដល់ឆ្អែតឆ្ងាញ់ហើយ និងការធានាបាននូវសុខភាពផងដែរ។

សម្ដេចតេជោហ៊ុនសែនក៏បានក្រើនរំឭកដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះសារធាតុគីមីនានានៅក្នុងចំណីអាហារខ្លះដែលអាចបង្កផលអាក្រក់ចំពោះសុខភាពរបស់យើងផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ