• ច័ន្ទ ២៩ មេសា ២០២៤ ១៣:២៩ ល្ងាច

រយៈពេល៦ខែកម្ពុជារកចំណូលបាន២៨០លានដុល្លារលើការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរ ជាតិ

ភ្នំពេញ៖ទោះបីជាស្ថិតនៅបរិបទកូវីដ_១៩ក៏ដោយក៏ការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោកនៅតែរក្សាកំណើនបានយ៉ាងល្អ។បើតាមទិន្នន័យពីក្រសួងកសិកម្មកម្ពុជារកចំណូលបាន២៧៩លានដុល្លារលើការនាំចេញអង្ករមានចំនួន៣២៧២០០តោនក្នុងឆមាសទីឆ្នាំ២០២២កើនឡើង១៦,៦៧%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆឆ្នាំមុន។


ទិន្នន័យពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបង្ហាញថារយៈពេល៦ខែដើមឆ្នាំ២០២២ការនាំចេញអង្ករមានចំនួន៣២៧២០០តោនកើនឡើង១៦,៦៧%បើធៀបទៅនឹងឆមាសទី១ឆ្នាំ២០២១ដែលមានចំនួន២៨០៤៥០តោន។

មានន័យថាការនាំអង្ករនៅតែមានកំណើនទៅមុខជានិច្ចទោះបីស្ថិតនៅក្នុងបរិបទកូវីដ១៩ក៏ដោយ។អង្ករក្រអូបគ្រប់ប្រភេទមានចំនួន២០៧២៧១តោនស្មើនឹង៦៣,៣៥%អង្ករសគ្រប់ប្រភេទមានចំនួន១១៣៦១៧តោនស្មើនឹង៣៤,៧២%និងអង្ករចំហុយគ្រប់ប្រភេទមានចំនួន៦៣១២តោនស្មើនឹង១,៩៣%។  នៅមានឧបសគ្គមួយចំនួនក្នុងការនាំចេញអង្ករទៅក្រៅប្រទេសយ៉ាងណាក៏ដោយក្រសួងពាក់ព័ន្ធបានខិតខំយកចិត្តទុកដាក់ជំរុញការងារនេះឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។    បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអ៉ឺរ៉ុបចំនួន២៣ប្រទេសមានបរិមាណសរុបចំនួន៩៨៦២៤តោនកើនឡើង៤៦,៩០%ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន១៦៨២៨០តោនកើនឡើង១៧,៤៤%ទិសដៅអាស៊ានចំនួន៤ប្រទេសមានបរិមាណសរុបចំនួន២៨៧៦០តោនកើនឡើង៥,៦៩%និងទិសដៅដទៃទៀតចំនួន២៣ប្រទេសមានបរិមាណសរុប៣១៦១៦តោនថយចុះ២៦,២៨%។

ក្នុងឆមាសទី១ឆ្នាំ២០២២ការនាំចេញស្រូវមានចំនួន១៧៣៣១៥៧តោនទៅកាន់ប្រទេសវៀតណាមកើនឡើង២៣៨%បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ការនាំចេញស្រូវ_អង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងឆមាសទី១ឆ្នាំ២០២២មានទឹកប្រាក់ជាង៦១៥លានដុល្លារកើនជិត១០០លានដុល្លារបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ក្នុងឆ្នាំ២០២១កម្ពុជានាំចេញអង្ករទៅក្រៅប្រទេសចំនួន៦១៧០០៦៩តោនថយចុះ១០,៦៧%បើធៀបនឹងឆ្នាំ២០២០ដែលមានបរិមាណ៦៩០៨២៩តោន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ