• ច័ន្ទ ២៩ មេសា ២០២៤ ០៣:២២ ព្រឹក

រយៈពេលជិត2សប្តាហ៍ដើមខែកុម្ភៈនេះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបង្ក្រាបឃាត់ខ្លួនជនសង្ស័យជនជាតិចិននិងខ្មែរចំនួន 24 នាក់ពាក់ព័ន្ធគ្រឿងញៀនចំនួន 12 ករណី

ខេត្តព្រះសីហនុ÷យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដែលទើបទទួលបាននៅព្រឹកថ្ងៃចន្ទទី 20 ខែកុម្ភៈឆ្នាំ 2023 នេះបានបង្ហាញ ថា÷រយៈពេលជិត2សប្តាហ៍ដើមខែកុម្ភៈនេះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបង្ក្រាបឃាត់ខ្លួនជនសង្ស័យជនជាតិចិននិងខ្មែរចំនួន 24 នាក់មានចំនួន 12ករណីពា់ព័ន្ធគ្រឿងញៀន។

របាយការណ៍ដដែលបន្តថាដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុកម្លាំងកាយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននិងអធិការដ្ឋាននគរបាលក្រុង-ស្រុកបានចុះបង្ក្រាបករណីគ្រឿងញៀនគិតពីថ្ងៃទី 4 ដល់ថ្ងៃទី 17 កុម្ភៈឆ្នាំ 2023 បង្ក្រាបបានចំនួន 12 ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន24នាក់(ជនជាតិខ្មែរ20 នាក់និងជនជាតិចិន4នាក់)។

ចំណែកវត្ថុតាងរួមមាន÷ម្សៅក្រាមមេតំហ្វេតាមីនទឹកកក(Ice)ចំនួន 105 កញ្ចប់ទម្ងន់195,04 ក្រាមថ្នាំញៀនមេតំហ្វេតាមីនគ្រាប់(WY)ចំនួន22គ្រាប់ទម្ងន់1,56 ក្រាមថ្នាំញៀនប្រភេទកេតាមីនចំនួន 37 កញ្ចប់ទម្ងន់416,67ក្រាមថ្នាំញៀនប្រភេទ(MDMA)ចំនួន120 កញ្ចប់ទម្ងន់2គីឡូ308,96ក្រាមជញ្ជីងថ្លឹងគ្រឿងញៀនចំនួន 2 និងសម្ភារៈមួយចំនួន។

ជាមួយគ្នានោះកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននិងកម្លាំងកាលិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការនគរបាលខេត្តព្រះសីហនុសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ 4 បានចុះផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់និងជួញដូរគ្រឿងញៀននិងអំពើជួញដូរមនុស្សជួញដូរពលកម្មនិងអាជីវកម្មផ្លូវភេទតាមបណ្ដាក្លិបកម្សាន្តនិងខារ៉ាអូខេនៅក្នុងក្រុងព្រះសីហនុផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ