• ច័ន្ទ ២៩ មេសា ២០២៤ ០៣:១០ ព្រឹក

សមត្ថកិច្ចកម្ពុជាទទួលបណ្ដឹង5ករណីថែមទៀតដែលស្នើឲ្យជួយសង្គ្រោះជនជាតិបរទេសចំនួន 36 នាក់

ភ្នំពេញ÷តាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ខៀវសុភ័គរដ្ឋលេខាធិការនិងជានាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា÷កម្លាំងសមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន 5 ករណីថែមទៀតដែលស្នើឲ្យជួយសង្គ្រោះជនជាតិបរទេសចំនួន 36នាក់នេះបើគិតចាប់ពីម៉ោង3និង 00 នាទីថ្ងៃទី 18ដល់វេលាម៉ោង3និង00នាទីថ្ងៃទី 19 ខែកុម្ភៈឆ្នាំ 2023។

លោកនាយឧត្តមសេនីយ៍ខៀវសុភ័គបាបថ្លែងបន្តថាបច្ចុប្បន្នភាពស្រាវជ្រាវតាមបញ្ជីតាមដានគិតត្រឹមថ្ងៃទី 19 ខែកុម្ភៈឆ្នាំ 2023 រួមមាន÷

១÷សំណើក្នុងបញ្ជីតាមដានរបស់សម្ដេចក្រឡាហោមសរុប 751 ករណីមានមនុស្ស1,834 នាក់។

២÷បានស្រាវជ្រាវស៊ើបអង្កេតបឋម 716 សំណើនិងបិទសំណុំរឿង244 (រកឃើញមនុស្ស1,096នាក់,ឃាត់ខ្លួនជនសង្ស័យ123 នាក់,បិទក្រុមហ៊ុន 5 ទីតាំងនិងផ្អាកអាជីវកម្មក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន4ទីតាំង)។

៣÷កំពុងបើកប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេត35ករ ណី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ