• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០៥ ព្រឹក

ការកំណត់តម្លៃធ្វើតេស្តនិងចេញវិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្ត covid-19កំណត់តម្លៃត្រឹម 50 ដុល្លារ អាមេរិក

ភ្នំពេញ÷លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ covid- 19 ជម្រាបជូនលោកលោកស្រីទទួលបន្ទុកមន្ទីរពិសោធន៍ដែលមានការអនុញ្ញាតឲ្យចេញវិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្តកូវីដ-19នៅរាជធានី-ខេត្ត។

កម្មវត្ថុ÷ការកំណត់តម្លៃធ្វើតេស្តនិងចេញវិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្ត covid -19(CoV-2 by RT-PCR) ត្រឹម 50 ដុល្លារសហរដ្ឋអាមេរិកជូនអ្នកដំណើរជាជនជាតិខ្មែរនិងជនបរទេសដែលនៅមានតម្រូវការចាំបាច់។

យោង÷អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺ covid -19 នាថ្ងៃទី 17 ខែកុម្ភៈឆ្នាំ 2023។

សេចក្តីដូចមានចែកក្នុងកម្មវត្ថុនិងយោងខាងលើក្រសួង សុខាភិបាលសូមជម្រាបលោកលោកស្រីជាអ្នកគ្រប់គ្រងមន្ទីរពិសោធន៍ដែលមានការអនុញ្ញាតឲ្យធ្វើតេស្តនិងចេញវិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្តជំងឺ Covid-19នៅរាជធានី-ខេត្តកំណត់តម្លៃត្រឹម50 ដុល្លារសហរដ្ឋអាមេរិកសម្រាប់ការធ្វើតេស្តនិងចេញវិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្តCovid-19(SARS-Cov-2by RT-PCR)ជូនអ្នកដំណើរជាជនជាតិខ្មែរនិងជនបរទេសដែលនៅមានតម្រូវការចាំបាច់របស់ប្រទេសសម្រាប់ធ្វើដំណើរចេញពីប្រទេសកម្ពុជា។ការកំណត់តម្លៃនេះមានសុពលភាពចាប់ពីថ្ងៃទី18ខែកុម្ភ:ឆ្នាំ2023 តទៅ។

គួរកត់សម្គាល់ថាប្រទេសកម្ពុជាពុំតម្រូវឲ្យធ្វើតេស្តPCRទេលើកលែងតែប្រទេសដែលអ្នកដំណើរចេញពីកម្ពុជាគេត្រូវការ។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមលោកលោកស្រីអនុវត្តតាមខ្លឹមសារខាងលើប្រកបដោយប្រសិទ្ធភាព៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ