• ច័ន្ទ ២៩ មេសា ២០២៤ ១១:៤៧ ព្រឹក

ស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃទី២២-២៨ ខែកុម្ភះ ឆ្នាំ២០២៣ សីតុណ្ហភាពនឹងចុះត្រជាក់រហូតដល់ ២ ទៅ៤ អង្សានាវេលាព្រឹក និងយប់

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនាព្រឹកថ្ងៃអង្គារ ទី២១ ខែកុម្ភៈឆ្នាំ ២០២៣នេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លែងតំបន់មួយចំនួននឹងអាចចុះត្រជាក់ ព្រោះកម្ពុជានឹងទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ដក្នុងកម្រិតពីខ្សោយទៅមធ្យម ហើយក៏នឹងធ្វើឱ្យខេត្តមួយចំនួនជាប់សមុទ្រមានភ្លៀងតិចតួច ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ អាកាសធាតុនៅកម្ពុជានៅតែបន្តចុះត្រជាក់បន្ថែម ជាពិសេស ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបណ្ដាលឱ្យខេត្តមួយចំនួននៅតំបន់ទំនាបកណ្តាល និងតំបន់ខ្ពង់រាប មានធាតុអាកាសចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមានៅបណ្ដាខេត្តទាំងនោះអាចធ្លាក់ចុះរហូតដល់ទៅ ២ ដល់៤ អង្សា។

ដោយឡែកនៅតាមបណ្ដាលខេត្តដទៃទៀតដូចជាតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាមានពី ២០ ដល់ ២២ អង្សា ដែលអាចនឹងមានភ្លៀងធ្លាក់តិចតួច៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ