• ច័ន្ទ ២៩ មេសា ២០២៤ ០៣:២៦ ព្រឹក

"ជ្រូកគូលែន"ប្រែក្លាយសក្តានុពលម្ហូបអាហារប្រចាំតំបន់ឲ្យទៅជាកម្លាំងជំរុញសេដ្ឋកិច្ចមូលដ្ឋានផ្លាស់ប្ដូរជីវភាពសហគមន៍និងបង្កើនភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍

សៀមរាប÷"ជ្រូកគូលែន"÷ប្រែក្លាយសក្តានុពលម្ហូប អាហារប្រចាំតំបន់ឲ្យទៅជាកម្លាំងជំរុញសេដ្ឋកិច្ចមូលដ្ឋានផ្លាស់ប្តូរជីវភាពសហគមន៍និងបង្កើនភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍។នេះជាការថ្លែងរបស់លោកឃឹមហ្វីណង់អភិបាលរងខេត្តសៀមរាប។

លោកលើកឡើងថាកសិដ្ឋានបន្សុទ្ធពូជ"ជ្រូកគូលែន"នៃគម្រោងកសិដ្ឋានចិញ្ចឹមសត្វនិងកសិកម្មអភិរក្សរបស់ក្រសួងបរិស្ថានគឺជាផ្នែកមួយនៃមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូលសុខអានដែលស្ថិតនៅសសៀរតាមបណ្តោយជើងភ្នំគូលែនក្នុងទីតាំងភូមិសាស្ត្រស្រុកបន្ទាយស្រីនិងមានមហិច្ឆតាបង្កើតឱកាសមុខរបរថ្មីមួយឲ្យបានទូលំទូលាយដើម្បីលើកស្ទួយជីវភាពរបស់សហគមន៍ដែលរស់នៅក្នុងតំបន់ទេសចរណ៍មួយនេះ។ពូជជ្រូកប្រភេទនេះត្រូវបានបង្កាត់បន្ស៊ាំចេញពីតំបន់ជើងភ្នំនេះផ្ទាល់ជាពូជដែលមានភាពស៉ាំទៅនឹងការប្រែប្រួលអាកាសធាតុបានល្អមិនមានខ្លាញ់ច្រើនមានឱជារសឆ្ងាញ់លក់បានថ្លៃនិងមានតម្រូវការទីផ្សារទូលំទូលាយជាពិសេសសម្រាប់អ្នកទេសចរ។

លោករដ្ឋមន្ត្រីសាយសំអាល់មានចក្ខុវិស័យចង់ឲ្យអ្នកស្រុកនាំគ្នាចិញ្ចឹមជ្រូកគូលែននេះឲ្យបានច្រើនដើម្បីមានជីវភាពធូរធាររបស់សហគមន៍និងបង្កើតអត្តសញ្ញាណម្ហូបអាហារតំបន់មួយប្រភេទនេះដោឱ្យរឹតតែល្បីល្បាញជាងមុនសម្រាប់អ្នកទេសចរដែលមកលេងកម្សាន្តស្រុកបន្ទាយស្រីនិងភ្នំគូលែន។ក្រុមការងារក្រសួងបរិស្ថាននឹងផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេសផ្តល់ពូជនិងជួយផ្សព្វផ្សាយរកទីផ្សារដើម្បីជំរុញឲ្យការងារនេះអាចសម្រេចទៅបាន។

គួរនាំគ្នាហៅថា"ជ្រូកគូលែន"ប្រសើរជាងជ្រូកកណ្តុរព្រោះឈ្មោះនេះមានភាពសមរម្យជាងឆ្លុះបញ្ចាំងពីអត្តសញ្ញាណប្រចាំតំបន់និងមានភាពទាក់ទាញសម្រាប់អ្នកទេសចរជាទូទៅ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ