• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៤៧ ព្រឹក

រដ្ឋមន្ត្រីក្រសួងប្រៃសណិយ៍ដឹកនាំកិច្ចប្រជុំស្តីពីគម្រោងសាងសង់ខ្សែកាបអុបទិកក្រោមបាតសមុទ្រក្រុងហុងកុង-ក្រុងព្រះសីហនុ

ភ្នំពេញ÷លោកជាវ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កាលពីថ្ងៃទី 17 ខែកុម្ភៈនេះបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំចាប់ផ្ដើមគម្រោង(Kick-off Meeting)ខ្សែកាបអុបទិកក្រោមបាតសមុទ្រក្រុងហុងកុង-ក្រុងព្រះសីហនុនិងខ្សែកាបបន្តពីក្រុងព្រះសីហនុមករាជធានីភ្នំពេញនៅទីស្តីការក្រសួង។

នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានឲ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី 18 ខែកុម្ភៈឆ្នាំ 2023។

ក្រសួងប្រៃសណីយ៍បានបញ្ជាក់បន្ថែមថាគម្រោងតបណ្ដាញខ្សែកាបអុបទិកក្រោមបានសមុទ្រពីក្រុងហុងកុង-ក្រុងព្រះសីហនុមានប្រវែង 2715 គីឡូម៉ែត្រហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ 2024។

សូមជម្រាបថាបណ្ដាញនេះនឹងបង្កើនសមត្ថភាពខ្ពស់ក្នុងការផ្គត់ផ្គង់អ៊ីនធឺណិតល្បឿនលឿននិងកាន់តែទូលំទូលាយនៅទូទាំងប្រទេស៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ