• ច័ន្ទ ២៩ មេសា ២០២៤ ០៨:២១ ព្រឹក

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់់ក្រុមហ៊ុនចំនួន ៤លើទឹកប្រាក់វិនិយោគ៩៦,៨លានដុល្លារ

ភ្នំពេញ៖តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១_"L-Q New Energy CO,LTD"គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡាដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសយូប៊ីអ៊ីស្នួល ខេត្តក្រចេះមានទុនវិនិយោគចំនួន៨៤,៥លានដុល្លារអាមេរិកនិងបង្កើតការងារបានចំនួនប្រមាណ១០០០នាក់។
២_"Eastcam Casting Co..Ltd"គម្រោងបង្កើតរោងចក្រផលិតនិងកែច្នៃបំពង់ទីបដែកនិងកែច្នៃដំណរបំពង់ទីបដែកគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុងសាន់សែលស្វាយរៀងខេត្តស្វាយរៀងមានទុនវិនិយោគចំនួន៥,៨លានដុល្លារអាមេរិកនិងបង្កើតការងារបានចំនួនប្រមាណ២០០នាក់។
៣_"MEGA HARDWOOD...,LTD"គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេនិងក្តារបន្ទះដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុខេត្តព្រះសីហនុមានទុនវិនិយោគចំនួន៥លានដុល្លារអាមេរិកនិងបង្កើតការងារបានចំនួនប្រមាណ៣០០នាក់។
៤_"XIN JIN WEI GARMENT(CAMBODIA)CO...,LTD"គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុខេត្តព្រះសីហនុមានទុនវិនិយោគចំនួន១,៥លានដុល្លារអាមេរិកនិងបង្កើតការងារបានចំនួនប្រមាណ៥៥០នាក់៕


 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ