• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៥០ ល្ងាច

សមត្ថកិច្ចបាប់បានហើយឃាតករ បាញ់សម្លាប់ជនបរទេស នៅចំណុចមុខអគារ ឌឹ ផាក (The Peak) ផ្លូវក្រសួងការបរទេស ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់

ភ្នំពេញ៖យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថានៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២២:៣០នាទីយប់ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការស្រាវជ្រាវឃាត់ខ្លូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម(បាញ់សម្លាប់) នៅចំណុចមុខអគារ The Peak ផ្លូវក្រសួងការបរទេស ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២៣:៤០នាទីយប់។

ជនសង្ស័យឈ្មោះឈ្មោះ SWARTZ JOSEPH ហៅ VERNAZZA JASON ហៅ WILSON ALAN BRADLY ហៅ SPADER JAMES ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិអង់គ្លេស ទីលំនៅ និងមុខរបរមិនទាន់ដឹង។ វត្ថុតាងដកហូត៖ អាវុធខ្លី០១ដេីម ម៉ាក ruger ពណ៌ខ្មៅ, កាំបិតបត់០១ដេីម។

បច្ចុប្បន្នជនសង្ស័យ និងភស្តុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ