• ច័ន្ទ ២៩ មេសា ២០២៤ ០៤:១០ ព្រឹក

បង្ក្រាបគ្រឿងញៀនចំនួន 15 ករណីឃាត់ខ្លួនជនពាក់ព័ន្ធចំនួន 50 នាក់

 

ភ្នំពេញ÷អគ្គនាយកដ្ឋាននគរបាលជាតិបានដឹងថា÷ ជនសង្ស័យចំនួន 50 នាក់(ស្រី 6 នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន 15 ករណីទូទាំងប្រទេសកាលពីថ្ងៃទី15ខែកុម្ភ:ឆ្នាំ 2023 នេះ។

 

ក្នុងចំណោមជនសង្ស័យចំនួន 50 នាក់រួមមាន÷ជួញ ដូរ8ករណីឃាត់មនុស្ស 12 នាក់,ដឹកជញ្ជូនរក្សាទុក2ករណីឃាត់មនុស្ស3នាក់និងប្រើប្រាស់5ករណីឃាត់មនុស្ស 35 នាក់(ស្រី 6 នាក់)។

ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី 15 ខែកុម្ភ:រួមមាន÷មេតំហ្វេតាមីន(Ice)ស្មើនឹង 1993,24ក្រាមនិង3កញ្ចប់តូច។ ក្នុងប្រតិបត្តិការនោះជាលទ្ធផល 11 អង្គភាពបានចូលរួមបង្ក្រាប÷ កម្លាំងនគរបាល 10 អង្គភាពនិងកម្លាំងកងរាជអាវុធហត្ថ1 អង្គភាពមានដូចខាងក្រោម÷

១/មន្ទីរ÷ជួញដូរ2ករណីឃាត់2នាក់ប្រើប្រាស់3ករណីឃាត់ 20 នាក់ចាប់យកIce1954,89 ក្រាម។

២/បន្ទាយមានជ័យ÷ជួញដូរ1ករណីឃាត់1នាក់ប្រើប្រាស់ 1ករណីឃាត់2នាក់ចាប់យកIce7,50 ក្រាម។

៣/បាត់ដំបង÷អនុវត្តន៍ដីកា1ករណីចាប់1នាក់។

៤/កំពង់ឆ្នាំង÷ជួញដូរ1ករណីឃាត់2នាក់ចាប់យកIce15,44ក្រាម។

៥/កំពង់ស្ពឺ÷ជួញដូរ1ករណីឃាត់2នាក់ចាប់យក Ice0,63 ក្រាម។

៦/មណ្ឌលគិរី÷រក្សាទុក1ករណីឃាត់1នាក់ចាប់យកIce0 ,90 ក្រាម។

៧/ក្រចេះ÷ជួញដូរ1ករណីឃាត់2នាក់ចាប់យកIce 10,25 ក្រាម។

៨/រតនគិរី÷រក្សាទុក1ករណីឃាត់ 2 នាក់ចាប់យកIce 2កញ្ចប់តូច។

៩/សៀមរាប÷ប្រើប្រាស់1ឃាត់13នាក់ស្រី 6 នាក់។

១០/ស្វាយរៀង÷ជួញដូរ1ករណីឃាត់1នាក់ចាប់យកIce1កញ្ចប់តូច។

ដោយឡែកកងរាជអាវុធហត្ថ÷1អង្គភាព

១/តាកែវ÷ជួញដូរ1ករណីឃាត់2នាក់ចាប់យកIce3,63ក្រាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ