• ច័ន្ទ ២៩ មេសា ២០២៤ ០២:១៣ ព្រឹក

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន 2 លើទឹកប្រាក់វិនិយោគ 18,3 លានដុល្លារ

ភ្នំពេញ÷តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនគណ: កម្មការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនខាងក្រោម÷

១-"LIN WEN CHIH SUNZEAL ENTERPRISES CO.,LDD"គម្រោងបង្កើតរោងចក្រផលិតស្បែកជើងនិងគ្រឿងបន្សំស្បែកជើងដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ 44ភូមិតាំងស្នោឃុំទំព័រមាសស្រុកសំរោងទងខេត្តកំពង់ស្ពឺក្នុងទុនវិនិយោគប្រមាណ13,2លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន2,955 កន្លែង។

២-"HUANG THENG PACKAGING CO.,LTD"គម្រោងបង្កើតរោងចក្រផលិតកេសកាតុងនិងសម្ភារៈវេចខ្ចប់(Stretch film,Shrink,film,Poly bag)ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ639 ភូមិកប់ស្រូវធំសង្កាត់គោករកាខណ្ឌព្រែកព្នៅរាជធានីភ្នំពេញក្នុងទុនវិនិយោគប្រមាណ5,1លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន238កន្លែង។

សូមបញ្ជាក់ថាក្រោយវិបត្តិជំងឺ covid 19 ត្រូវបានបញ្ចប់បើកប្រទេសឡើងវិញកម្ពុជាចាប់ផ្ដើមងើបឡើងវិញនូវចំណូលសេដ្ឋកិច្ចវិនិយោគទេសចរណ៍និងការអភិវឌ្ឍន៍ប្រទេសកម្ពុជាបានជឿនលឿនរីកចម្រើនដោយសារកត្តាកម្ពុជាមានសន្តិភាព៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ