• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៣១ ព្រឹក

នគរបាលក្រុងដូនកែវឃាត់ខ្លួនយុវជន០២នាក់ពាក់ព័ន្ធក្នុងករណីរក្សាទុកនិងដឹកជញ្ជូនអាវុធខុសច្បាប់(កាំបិតតាំងតោ) នៅខេត្តតាកែវ

ខេត្តតាកែវ៖តាមប្រភពព័ត៌មានពីអធិការដ្ឋាននគរបាលក្រុងដូនកែវ បានអោយដឹងថាកាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២០និង៤០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។

សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក យុង ញ៉ីវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានធ្វើការចេញល្បាតតាមគោលដៅសំខាន់ៗក្នុងមូលដ្ឋានក្រុងដូនកែវ ដើម្បីបង្កា បង្ក្រាប ទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន លុះមកដល់ចំណុចតាមបណ្ដោយផ្លូវមាត់ទន្លេត្រង់ចំណុចមុខផ្ទះសំណាក់គ្រូបង្រៀន ស្ថិតនៅក្នុងភូមិបី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ដោយមានការសង្ស័យទៅលើមនុស្សប្រុស០២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ អត់ស្លាកលេខ កម្លាំងយើងបានធ្វើការឃាត់សួរនាំ នឹងឆែកឆេរក៏ប្រទះឃើញមាន៖

១/កាំបិតតាំងតោ (ដងឈើ) មានប្រវែង ៣០សង់ទីម៉ែត្រចំនួន០១ដើម

- ២/កូនសោរ(លេខ១៤) ពណ៌ខ្មៅ ចំនួន០១ដើម -

៣/ ឧបករណ៍សេពគ្រឿងញៀន(អំពូលភ្លើង)ពណ៌ស មានរាងអង្កាញ់ចំនួន០១ និងសាំងចំនួនកន្លះលីត្រច្រកក្នុងដបទឹក។

ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ស្នងការ និងមានការសម្របសម្រួលពី លោក ញ៉ាន បូរី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តតាកែវ កម្លាំងយើងបាន ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់

១.ឈ្មោះ ជា សុខចិន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងដែក មានទីលំនៅបច្ចុប្បន្នរស់នៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ

២.ឈ្មោះ ហង់ សុខៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិច្រេស សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ និងបានដកហូតវត្ថុតាងខាងលើ យកមកអធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ