• ច័ន្ទ ២៩ មេសា ២០២៤ ១០:៣៦ ព្រឹក

សម្តេចនាយករដ្ឋមន្រ្តីប្រកាសផ្តល់ ការព្យាបាលដោយឥតគិតថ្លៃ សម្រាប់កីឡាករ-ការិនី ដែលរងរបួស

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួននាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ នេះ បានបញ្ជាក់ពីការផ្តល់ការព្យាបាលដោយឥតគិតថ្លៃសម្រាប់កីឡាករ-កីឡាការិនី ដែលរងរបួសដោយការប្រកួត ជាពិសេសកីឡាបាល់ទាត់ និងប្រដាល់។

«ក្រោយត្រូវរបួសបងប្អូនជួបការលំបាកក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និង ឯកជនដោយរាប់ទាំងការលំបាកលើថវិកាលើការព្យាបាលផងដែលជាញឹកញាប់ភរិយាខ្ញុំបានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាលចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ»។ នេះជាការគូសបញ្ជាក់របស់សម្តេច ហ៊ុន សែន។

ដោយមើលឃើញស្ថានភាពលំបាកបែបនេះ ប្រមុខរដ្ឋាភិបាល បានពិភាក្សាជាមួយរដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង និងលោកស្រី យក់ សម្បត្តិ ដែលជារដ្ឋលេខាធិការ លើការរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ--កីឡាការិនីនៅមន្ទីរពេទ្យជាតិតេជោសន្តិភាពដែលមានចំនួនគ្រែពី១០០ទៅ២០០គ្រែ។

សម្តេចបានអះអាងថា៖ «ការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់ និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស។ សូមក្រសួងសុខាភិបាលរៀបចំឲ្យបានឆាប់ដែលនិងអាចចូលរួមផងដែរដល់ការប្រកួតស៊ីហ្គេមនាពេលខាងមុខ»។

«សូមកីឡាករ កីឡាការិនីទទួលយកនូវសេវាព្យាបាលនៅមន្ទីរពេទ្យនេះដោយការពេញចិត្ត»។ សម្តេច ហ៊ុន សែន បានបន្ថែមយ៉ាងដូច្នេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ