• ច័ន្ទ ២៩ មេសា ២០២៤ ១៣:២០ ល្ងាច

បុរសចំនួន០៣នាក់ត្រូវបាននគរបាលស្រុកកំរៀងធ្វើការឃាត់ខ្លួនក្នុងករណីលួចអារដើមឈើរបស់អ្នកភូមិប៉ុន្តែពេលសមត្ថកិច្ចត្រួតពិនិត្យឃើញពាក់ព័ន្ធករណីគ្រឿងញៀនថែមទៀត

ខេត្តបាត់ដំបង៖តាមប្រភពព័ត៌មានពី ស្នងងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថា ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ បងក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌលោក វរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងផែ្នកជំនាញរួមជាមួយកម្លំាងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំងកាលពីថ្ងៃអង្គារ ទី១៤ខែកុម្ភៈឆ្នាំ២០២៣ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយចំនួន០៣នាក់នៅចំណុចក្រុមទី០៤ភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ដែលជនសង័្សយទាំង០៣នាក់នេះបានធ្វើសកម្មភាពលួចកាត់ដើមឈើរបស់ប្រជាពល រដ្ឋឈ្មោះ នួន ផល ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង។

-ជនសង័្សយទាំង០៣នាក់រួមមាន៖

១-ឈ្មោះសុគន្ធ ចន្ធូ(ង៉ោល)ភេទប្រុសអាយុ៤១ឆ្នាំ មានមុខរបរជាងឈើរស់នៅភូមិកណ្ដាល ឃុំត្រាង ស្រុកកំ រៀង ខេត្តបាត់ដំបង។

២-ឈ្មោះស៊ូ ថនភេទប្រុស អាយុ៣៩ ឆ្នាំមានមុខរបរ កសិករ រស់នៅភូមិកណ្ដាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។

៣-ឈ្មោះឈីត ថាភេទប្រុស អាយុ៣៣ ឆ្នាំមានមុខ របរកម្មករ អ្នកទាំងបី រស់នៅភូមិកណ្ដាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។

-វត្ថុតាងដកហូតបានរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាសង្ស័យមានសារធាតុញៀនចំនួន០២ថង់តូច

-ដែកកេះចំនួន០១ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

-ម៉ាស៊ីនអាឈើចំនួន០២ គ្រឿង។

-ពីដុងដាក់សាំងចំនួន០២

-ពីដុងប្រេងអុកតាឡុកចំនួន០១ ម៉ែត្រចំនួន០១ និងសម្ភារៈប្រើប្រាស់សម្រាប់អាឈើមួយចំនួនទៀត។

-ឈើទំហ៊ំមុខកាត់ 80ស.ម× 320ស.មចំនួន០១កំណាត់

-ឈើទំហ៊ំមុខកាត់40ស.ម×500ស.មចំនួន2 កំណាត់។

សូមជម្រាបជូនថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះឈ្មោះនួន ផល ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបងបានប្តឹងមកសមត្ថកិច្ចនគរបាលថាមានមនុស្សមួយក្រុមបានលួចអាដើម ឈើនៅក្នុងដីចំការរបស់ខ្លួនហើយពេលបន្ទាប់សមត្ថកិច្ចនគរបាលបានចុះទៅដល់ទីកន្លែងកើតហេតុក៏ប្រទះឃើញបុរសទាំង០៣នាក់កំពុងធ្វើសកម្មភាពជាក់ស្តែងបែបនេះក៏បានធ្វើការឃាត់ខ្លួននិងដកហូតសម្ភារៈពាក់ព័ន្ធមួយចំនួនផងដែលក្នុងនោះសមត្ថកិច្ចបានរកឃើញម៉្សៅក្រាមពណ៌សដែលសង័្សយថាជាគ្រឿងញៀនព្រមទាំងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផង ។ នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកបានរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ