• ច័ន្ទ ២៩ មេសា ២០២៤ ១០:៥០ ព្រឹក

ចាប់ពីថ្ងៃទី២០_២៦ខែកក្កដាអាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរជាមួយគ្នានោះបណ្តា ផ្នែកខ្លះនៃបណ្តាខេត្តនិងរាជធានីអាចនឹងមានភ្លៀងធ្លាក់ច្រើនដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់

ភ្នំពេញ៖តាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស(ចាប់ពីថ្ងៃទី២០_២៦ខែកក្កដាឆ្នាំ ២០២២)។ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបអូសបន្លាយពីភាគខាងជើងប្រទេសថៃកាត់លើភាគខាងត្បូងប្រទេសឡាវនិងភាគកណ្តាលប្រទេសវៀតណាមជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១_បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
_សីតុណ្ហភាពអប្បបរមាមានពី២៤_២៦°C
_សីតុណ្ហភាពអតិបរមាមានពី៣៤_៣៦°C
_នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរជាមួយគ្នានោះបណ្តាផ្នែកខ្លះនៃបណ្តាខេត្តនិងរាជធានីអាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។
២_បណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខពង់រាបឦសាន៖
_សីតុណ្ហភាពអប្បបរមាមានពី២៣_២៥°C
_សីតុណ្ហភាពអតិបរមាមានពី៣៤_៣៦°C
_នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។
៣_តំបន់មាត់សមុទ្រ៖
សីតុណ្ហភាពអប្បបរមាមានពី២៣_២៥°C
_សីតុណ្ហភាពអតិអតិបរមាមានពី៣៣_៣៥°C
_នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ