• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៤៦ ល្ងាច

កំណើនពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឡាវមានសន្ទុះជាវិជ្ជមានកើនឡើងពី 160 លានដុល្លារអាមេរិកក្នុងឆ្នាំ 2021 ទៅ 210 លានដុល្លារអាមេរិកនៅឆ្នាំ 2022

ភ្នំពេញ÷រាជរដ្ឋាភិបាលកម្ពុជា-ឡាវបានកត់សម្គាល់ដោយពេញចិត្តនូវកំណើនពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងឡាវដែលមានសន្ទុះជាវិជ្ជមានកើនឡើងពី 160 លានដុល្លារអាមេរិកក្នុងឆ្នាំ 2021 ទៅ 210 លានដុល្លារអាមេរិកនៅឆ្នាំ 2022 ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅថ្ងៃទី14ខែកុម្ភ:ឆ្នាំ 2023។

ក្នុងលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅថ្ងៃទី 13 -14ខែកុម្ភ:ឆ្នាំ 2023ក្រសួង ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានបញ្ជាក់ថាសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកសនសៃស៊ីផាន់ដនបានជួបពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីស្ថានភាពនៃទំនាក់ទំនងទ្វេភាគីនិងទិសដៅអនាគតដើម្បីបន្តពង្រឹងចំណងមិត្តភាពជាប្រពៃណីទំនាក់ទំនងដ៏ជិតស្និទ្ធនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង2លើវិស័យជាច្រើនរួមមាន÷

-នយោបាយ

-សន្តិសុខ

-ការពារជាតិកិច្ចការព្រំដែន

-ពាណិជ្ជកម្មនិងវិនិយោគ

-ការតភ្ជាប់ផ្លូវអាកាសទេសចរណ៍ថាមពលនិងការអប់រំ

ភាគីទាំង2បានកត់សម្គាល់ដោយពេញចិត្តនូវកំណើនពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងឡាវដែលមានសន្ទុះជាវិជ្ជមានកើនឡើងពី 160 លានដុល្លារអាមេរិកក្នុងឆ្នាំ 2021 ទៅ 210 លានអាមេរិកនៅឆ្នាំ 2022។

សម្ដេចតេជោបានលើកទឹកចិត្តឲ្យភាគីទាំង2ពន្លឿនការចរចាលើកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នានិងការរៀបចំព្រឹត្តិការណ៍ផ្គូផ្គងដៃគូពាណិជ្ជកម្មការតាំងពិព័រណ៍និងសិក្ខាសាលាដើម្បីផ្តល់ឱកាសកាន់តែច្រើនសម្រាប់ការផ្លាស់ប្ដូរពាណិជ្ជកម្មវិនិយោគនិងដើម្បីជំរុញបន្ថែមទៀតនូវពាណិជ្ជកម្មទ្វេភាគីវិនិយោគនិងសកម្មភាពសេដ្ឋកិច្ចនានារវាងប្រទេសទាំង2។

នាយករដ្ឋមន្ត្រីទាំង2បានសង្កត់លើសារៈសំខាន់នៃវិស័យទេសចរណ៍ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ភាគីទាំង2បានស្វាគមន៍ការបើកឡើងវិញនូវជើងហោះហើរត្រង់ពីហ្លួងប្រាបាង-ប៉ាកសេ-សៀមរាបដោយក្រុមហ៊ុនអាកាសចរណ៍ឡាវ។សម្ដេចតេជោលើកទឹកចិត្តឲ្យបើកនូវការហោះហើរត្រង់ភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញឡើងវិញខណ:ដែលប្រទេសទាំង2បានបើកប្រទេសទាំងស្រុងវិញហើយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ