• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៥៣ ព្រឹក

បង្ក្រាបករណីជួញដូរគ្រឿងញៀន ចំនួន០៥គោលដៅ ចាប់ខ្លួន ១១នាក់ និងរឹបអូសគ្រឿងញៀនជាង ៤៤ គីឡូក្រាម

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
  ☆កាលពីថ្ងៃទី១៣ដល់១៥ ខែ កក្កដា ឆ្នាំ២០២២ កម្លាំងជំនាញ(ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ទោ អ៊ិន សុង.លោក វរសេនីយ៍ទោ ពុធ ស៊ុនរស្មី នាយករងមន្ទីរ និងមានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ. លោក សំរិទ្ធ សុខុន ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ. បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណី រក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០៥គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ :
   -គោលដៅទី១: នៅចំណុច សួនច្បារមាត់ទន្លេមុខវំាង ផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងចាប់យកសារធាតុញៀនប្រមាណ១គីឡូ ។
  -គោលដៅទី២: នៅចំណុច ខុនដូឃ្វីន បន្ទប់ជួលលេខ៦០២ជាន់ទី៦ ផ្លូវលេខ៣០៨ ស្ថិតក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងចាប់យកសារធាតុញៀនប្រមាណ ជាង៣គីឡូ។
  -ទីតាំងទី៣: បានបន្តពន្លាតដែនដីទៅខេត្តបន្ទាយមានជ័យ នៅចំណុច មុខសណ្ឋាគារហាក់ហួត២ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ និងចាប់យកសារធាតុញៀន ២០កញ្ចប់ធំ ប្រមាណ២០គីឡូក្រាម ។
-ទីតាំងទី៤: នៅចំណុច ផ្ទះ៨០៣ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ០១នាក់និងដកហូតថ្នាំញៀន០៣កញ្ចប់ធំ ប្រមាណ៣គីឡូក្រាម។
ទីតាំងទី៥: នៅចំណុច ខ្ទមចំការស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ៤នាក់និងដកហូតថ្នាំញៀន២០កញ្ចប់ធំ ប្រមាណ២០គីឡូក្រាម។


 ☆លទ្ធផល:
  ក-ឃាត់ខ្លួនជនសង្ស័យ១១នាក់:
   ១-ឈ្មោះ សុខ ទឹង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ។
    ២-ឈ្មោះ សុខ គន្ធា ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ។
    ៣-ឈ្មោះ ហេង សគុណ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិ ខ្មែរ។
    ៤-ឈ្មោះ តឿន សារុំ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ។
    ៥-ឈ្មោះ ម៉ុត សុផុន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ។
    ៦-ឈ្មោះ WEERAPHAT HUN-GRATHANAPONGSORN ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ថៃ
    ៧-ឈ្មោះ សេង ឡាទី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ។
    ៨-ឈ្មោះ សិត វិសាល ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ។
    ៩-ឈ្មោះ ឆេង ឡាយ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ។
  ១០-ឈ្មោះ SONGWAT BAU-SRI ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ថៃ។
១១-ឈ្មោះ LAM HONG PHUNG ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ វៀតណាម។
   ខ-វត្ថុតាងគ្រឿងញៀនចាប់យក :
     ១-កេតាមីន(KETAMIN)ទម្ងន់សុទ្ធ ១គីឡូនិង៩៥២ក្រាម
     ២-មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ៤២គីឡូ និង៨៥៨ក្រាម។
     ៣-អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ១០៦ក្រាម។
     សរុប ៤៤គីឡូ និង៩១៦ក្រាម
      គ-ធម្យោបាយសម្ភារៈចាប់យក
១-រថយន្ត ០២គ្រឿង
     ២-ម៉ូតូ ០២គ្រឿង
     ៣-អាវុធខ្លី ០១ដើម
     ៤-គ្រាប់បែក ០១គ្រាប់
 ៥-ជញ្ជីងថ្លឹង ៣គ្រឿង
 ៦-ទូរស័ព្ទដៃ ៧គ្រឿង
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ