• ច័ន្ទ ២៩ មេសា ២០២៤ ១០:៣២ ព្រឹក

យានយន្តល្មើសចំនួន 271 ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ 39 នៅទូទាំងប្រទេស

ភ្នំពេញ÷តាមប្រភពព័ត៌មានពីអគ្គស្នងការដ្ឋាននគរបាលជាតិនៅព្រឹកថ្ងៃអង្គារទី 14 ខែកុម្ភៈ ឆ្នាំ2023 នេះបានឲ្យដឹងថាលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី 13 ខែកុម្ភ:នេះបានរកឃើញយានយន្ត ល្មើសចំនួន271 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39 នៅទូទាំងប្រទេសកម្ពុជា។

ជាក់ស្ដែងយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណ:ស្ដីពីការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី 13 ខែកុម្ភៈ 2023 បានបញ្ជាក់ថា៨ចំនួនគោលដៅសរុប 103 គោលដៅមានយានយន្តចូលគោលដៅចំនួន 563 គ្រឿងម៉ូតូ 374 គ្រឿងក្នុងនោះរកឃើញមានយានយន្តល្មើសសរុបចំនួន271គ្រឿងមានម៉ូតូចំនួន 242 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បកនៅទូទាំងប្រទេស។

របាយការណ៍ដដែលបានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសការប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ