• ច័ន្ទ ២៩ មេសា ២០២៤ ០៥:០៦ ព្រឹក

ឆ្នាំ 2022 មានមនុស្សជាង15000នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ÷តាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រ ឆាំងគ្រឿងញៀនបានឲ្យដឹងថាមនុស្សជាង15000 នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនជាប់ពាក់ព័ន្ធនឹងករណីគ្រឿង ញៀននិងគ្រឿងជិត15តោនដែឍបានរឹបអូសខណ:សារ ធាតុគីមីផ្សំដែលរឹបអូសបានរហូតដល់ចំនួន504តោននៅក្នុងឆ្នាំ 2022 កន្លងទៅ។របាយការណ៍នេះបានឲ្យដឹងនៅក្នុងកិច្ចប្រជុំស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ 2022 និងលើកទិសដៅ ការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ 2023 នៅព្រឹកថ្ងៃទី 14 ខែកុម្ភៈឆ្នាំ 2023 នេះដោយកិច្ចប្រជុំនេះបានដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងមានការចូលរួមដោយលោកចមប្រសិទ្ធទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍,លោកខៀវកាញារឹទ្ឋធំរដ្ឋមន្ត្រីក្រសួងព័ត៌មាន,លោកស្រីអ៉ឹងកន្ថាផាវីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី,លោកកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងមន្ត្រីមកពីក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។នាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានបានសម្ដែងការមួយបារម្ភចំពោះតួលេខគ្រឿងញៀននិងសារធាតុគីមីផ្សំកើតឡើងហើយបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នាបន្តទប់ស្កាត់និងបង្ក្រានូវបទល្មើសឲ្យបានសកម្មបន្ថែមទៀតដើម្បីសន្តិសុខសង្គមជាតិ។

របាយការណ៍ដដែលបានបង្ហាញថាលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនរួមមាន÷បទល្មើសគ្រឿងញៀនសរុបបង្ក្រាបបាន 6,390 ករណីស្មើនឹង 101,30%ប្រៀបធៀបនឹងឆ្នាំ 2021 (6,308 ករណី)មានចំនួនច្រើនជាង82ករណីកើនឡើង1,30%ឃាត់ខ្លួនជនសង្ស័យសរុប15,002(ស្រី952នាក់)ស្មើនឹង 107,32 %ប្រៀបធៀបឆ្នាំ 2021(13,979នាក់)មានចំនួនច្រើនជាង1,023នាក់កើនឡើង7,32%។ក្នុងនោះជនជាតិខ្មែរ14,683នាក់(ស្រី691នាក់)និងជនបរទេស319នាក់(ស្រី43នាក់)ស្មើនឹង10ជនជាតិ។គ្រឿងញៀនសរុបចាប់យកបានចំនួន 14 តោន 919គីឡូក្រាម467,07ក្រាមស្មើនឹង318,14%ប្រៀបធៀបនឹងឆ្នាំ2021(04តោន689គីឡូក្រាម 611.47 ក្រាម)មានចំនួនច្រើនជាង 10 តោន 229 គីឡូក្រាមនិង855,60ក្រាមកើនឡើងប្រមាណ3ដងកញ្ឆាស្រស់កាប់បំផ្លាញបានចំនួន 48,037 ដើមនិងចាប់យកកញ្ឆាក្រៀមបានចំនួន 60គីឡូក្រាម374,73ក្រាម។

របាយការណ៍បានបន្ថែមទៀតថាសារធាតុគីមីផ្សំរឹបអូបបានចំនួន 504 តោន 577 គីឡូក្រាមស្មើនឹង594,18%ប្រៀប ធៀបនឹងឆ្នាំ 2021 មានចំនួន 84 តោន920 គីឡូក្រាម) មានចំនួនច្រើនជាង 419តោន657 គីឡូក្រាមកើនឡើង 494,18%ប្រមាណជា5ដង។ គិតរួមទាំងការបង្ក្រាបនិងរឹបអូសបានកាលពីចុងឆ្នាំ 2021 កន្លងទៅ(ចំនួន 84 តោន 920 គីឡូក្រាម)មកដល់ដំណាច់ឆ្នាំ 2022 នេះសារធាតុ គីមីផ្សំដែលសមត្ថកិច្ចស្រាវជ្រាវរកឃើញធ្វើការបង្ក្រាបនិងរឹបអូសបានមានចំនួនរហូតដល់ទៅជិត600តោន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ