• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៥៨ ព្រឹក

សារៈសំខាន់នៃការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបគឺផ្សារភ្ជាប់អ្នកផលិតនិងអ្នកទិញកាត់បន្ថយឈ្មួញកណ្តាលដើម្បីបង្កើនប្រាក់ចំណេញ

ភ្នំពេញ÷លោកឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានរំលេចអំពីសារៈសំខាន់នៃការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប(Digitalization)ដើម្បីផ្សារភ្ជាប់អ្នកផលិតនិងអ្នកទិញកាត់បន្ថយឈ្មួញកណ្ដាលកាត់បន្ថយការចំណាយក្នុងខ្សែសង្វាក់ផលិតកម្មនិងបង្កើនប្រាក់ចំណេញ។

ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រីនាឱកាសលោកនិងថ្នាក់ដឹកនាំទទួលជួបសម្តែងការគួរសមជាមួយលោកស្រីJyotsana Varmaនាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB)កាលពីរសៀលថ្ងៃទី 13 ខែកុម្ភៈឆ្នាំ 2023 នៅទីស្ដីការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

ក្នុងជំនួបនេះលោករដ្ឋមន្ត្រីបានស្វាគមន៍និងគាំទ្រចំពោះសកម្មភាពរបស់គម្រោងADBដែលបាននិងកំពុងសហការជាមួយក្រសួងក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាស្របតាមគោលនយោបាយជាតិ។

ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រីបានលើកឡើងអំពីការជំរុញផលិតកម្មដំណាំក្នុងផ្ទះសំណាញ់និងការប្រើប្រាស់ប្រព័ន្ធទឹកឲ្យមានប្រសិទ្ធភាពនិងសន្សំសំចៃខ្ពស់តាមរយៈការប្រើប្រាស់នៅប្រព័ន្ធពន្លឺព្រះអាទិត្យឬសូឡាសម្រាប់បូមទឹកនៅពេលថ្ងៃនិងការប្រើប្រាស់ភ្លើងនៅពេលយប់ដែលមានតម្លៃទាបដើម្បីការបន្ថយការចំណាយរបស់បងប្អូនប្រជាកសិករ។ លោករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពីយន្តការផ្សេងៗដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវសន្តិសុខស្បៀងសុវត្ថិភាពចំណីអាហារនិងនិរន្តរភាពសេដ្ឋកិច្ចដោយទទួលបាននូវកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់ផលិតកម្មកសិកម្ម។

សូមជម្រាបជូនថាកិច្ចសហប្រតិបត្តិការកន្លងមករវាង ADBនិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្រោមការផ្ដល់មូលនិធិពីADB ក្នុងគម្រោងដែលកំពុងអនុវត្តន៍ជាមួយក្រសួងមានInvestment Projectចំនួន 5 គម្រោងនិងPipeline Projectចំនួន5គម្រោងហើយគម្រោងទើបបានបញ្ចប់រួមមានInvestment Projectចំនួន 4 គម្រោងនិងTechnical Assistanceចំនួន10គម្រោង។

ចំណែកកិច្ចសហប្រតិបត្តិការក្រោមADB-GMSលើវិស័យកសិកម្មមានគម្រោងជំនួយបច្ចេកទេសរបស់ADBចំនួន 4 ក្នុងនោះគម្រោង3បានបញ្ចប់នៅឆ្នាំ 2016 ហើយបាននិងកំពុងដល់ជំនួយបច្ចេកទេសដើម្បីអនុវត្តកម្មវិធីSAFSPក្នុងគោលបំណងគាំទ្រដល់ការអនុវត្ត"Strategy for Promoting Safe and environmental friendly agrobased value chain in theGMS"ចាប់ផ្ដើមពី2020 ដល់ 2025 ដែលអនុវត្តន៍ដោយក្រុមហ៊ុនLandell Mills Ltd.សហការជាមួយក្រសួងនិងវិស័យឯកជនពាក់ព័ន្ធនៃប្រទេសសមាជិកGMS៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ