• ច័ន្ទ ២៩ មេសា ២០២៤ ១២:៥៤ ល្ងាច

ស្លាប់ 6 នាក់របួសធ្ងន់ស្រាល5នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស

ភ្នំពេញ÷តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅព្រលប់ថ្ងៃចន្ទទី 13 ខែកុម្ភៈឆ្នាំ 2023 នេះបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនេះបានបណ្ដាលឲ្យមនុស្សស្លាប់ 6 នាក់(ស្រី1នាក់)របួស ធ្ងន់4នាក់(ស្រី1នាក់)របួសស្រាល1នាក់។

ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសរុបចំនួន 11 នាក់គឺកើតឡើងដោយសារកាប៉ះ ទង្គិចគ្នាចំនួន7 លើក។

គួររំឮកថាករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី 12 ខែកុម្ភៈនេះបានបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន9នាក់គឺកើតឡើងដោយសារការបោះទង្គិចគ្នាចំនួន 4 លើកក្នុងនោះមនុស្សស្លាប់2នាក់របួសធ្ងន់4 នាក់របួសស្រាល3នាក់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ