• ច័ន្ទ ២៩ មេសា ២០២៤ ១០:២៧ ព្រឹក

ខែមករាដើមឆ្នាំ 2023 នេះពាណិជ្ជកម្មរវាងកម្ពុជា- អន្តរជាតិធ្លាក់ចុះប្រមាណជិត 29% បើធៀបនឹងឆ្នាំមុន

ភ្នំពេញ÷យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឲ្យដឹងថាទំហំពាណិជ្ជកម្មរវាងកម្ពុជា -អន្តរជាតិនៅក្នុងខែមករា 23 នេះបានធ្លាក់ចុះប្រមាណជិត 29%បើធៀបនឹងឆ្នាំមុនជាមួយនឹងទំហំសរុបជាង3400 លានដុល្លារដោយឡែកឆ្នាំមុនមានទំហំជិត4900លានដុល្លារ។

របាយការណ៍ដដែលបញ្ជាក់ថាពាណិជ្ជកម្មរវាងកម្ពុជានឹងប្រទេសចិនជាដៃគូដ៏ធំជាងគេបំផុតរបស់កម្ពុជាដោយមានទំហំពាណិជ្ជកម្មសរុបជិត 1.000 លានដុល្លារធ្លាក់ចុះជាង 18%។រីឯអាមេរិកឈរនៅចំណាត់ថ្នាក់ទី 2 បន្ទាប់ពីប្រទេ សចិនមានទំហំពាណិជ្ជកម្មសរុបជាមួយកម្ពុជាជិត 600 លានដុល្លារធ្លាក់ចុះមក 23%បន្ទាប់ពីនេះគឺប្រទេសវៀត ណាម,ថៃ,ជប៉ុននិងឥណ្ឌូនេស៊ីគឺសុទ្ធតែមានការធ្លាក់ចុះផងដែរ។

មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិរួមមានផលិតផលវាយនភ័ណ្ឌកាត់ដេរសម្លៀក បំពាក់,ស្បែកជើងនិងផលិតផលធ្វើដំណើរ,ផលិតផលកសិកម្ម,គ្រឿងអេឡិចត្រូនិកអគ្គិសនីនិងផលិតផលកង់ជាដើម។

សូមបញ្ជាក់ថាទំហំពាណិជ្ជកម្មកម្ពុជានិងអន្តរជាតិកាលពីឆ្នាំ 2022 សម្រេចបានទឹកប្រាក់ប្រមាណ 52,42 ពាន់លានដុល្លារអាមេរិកស្មើនឹងកំណើន9,1%បើធៀបនឹងឆ្នាំ2021។នេះបើតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ