• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៣៦ ព្រឹក

បង្ក្រាបគ្រឿងញៀន18ករណីឃាត់ខ្លួនជនពាក់ព័ន្ធបានចំនួន 38 នាក់

ភ្នំពេញ÷ជនសង្ស័យចំនួន38នាក់(ស្រី0នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន18ករណីទូទាំងប្រទេសថ្ងៃទី12 ខែកុម្ភៈឆ្នាំ2023 នេះ។

ក្នុងចំណោមជនសង្ស័យចំនួន 38 នាក់រួមមាន÷ជួញដូរ8ករណីឃាត់មនុស្ស 19នាក់(ស្រី0នាក់) ,ដឹកជញ្ជូនរក្សាទុក1ករណីឃាត់មនុស្ស1នាក់(ស្រី 0នាក់) និងប្រើប្រាស់9 ករណីឃាត់មនុស្ស18នាក់(ស្រី0នាក់)។

ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី 12ខែកុម្ភ:រួមមាន÷ មេតំហ្វេតាមីនម៉ាទឹកកក( Ice)ស្មើនឹង30 44 ក្រាមនិង8 កញ្ចប់តូច។ កេតាមីន(Ke)ស្មើនឹង368,48 ក្រាម។អ៉ិចស្តាស៊ី(mdma)ស្មើនឹង2297,19ក្រាម។

ជាក់ស្ដែងក្នុងប្រតិបត្តិការនោះជាលទ្ធផលមានចំនួន 9 អង្គភាពបានចូលរួមបង្ក្រាបក្នុងនោះកម្លាំងនគរបាលជាតិ 8 អង្គភាពនិងកម្លាំងកងរាជអាវុធហត្ត1អង្គភាពមានដូចខាងក្រោម÷

១/មន្ទីរ÷ប្រើប្រាស់5ករណីឃាត់ 10 នាក់។

២/បាត់ដំបង÷ប្រើប្រាស់1ករណីឃាត់ 2 នាក់។

៣/កំពត÷ជួញដូរ3ករណីឃាត់ 13 នាក់ចាប់យក Ice17,72ក្រាម។

៤/កំពង់ស្ពឺ÷ជួញដូរ1ករណីឃាត់1នាក់ចាប់យកIce0,14ក្រាម។

៥/កណ្ដាល÷ជួញដូរ2ករណីឃាត់2នាក់ប្រើប្រាស់1ករណីឃាត់1នាក់ចាប់យកIce11, 50 ក្រាមនិង 6 កញ្ចប់តូច។

៦/ក្រចេះ÷ប្រើប្រាស់1ករណីឃាត់ 4 នាក់ចាប់យកIce 1កញ្ចប់តូច។

៧/ព្រះសីហនុ÷ជួញដូរ1ករណីឃាត់2នាក់ចាប់យកKe 368,48 ក្រាម និMDMA2297,19ក្រាម។

៨/តាកែវ÷ប្រើប្រាស់2ករណីឃាត់2នាក់ចាប់យកIce1,08 ក្រាម។

ដោយឡែកកងរាជអាវុធហត្ថ1អង្គភាព ១/រាជធានីភ្នំពេញ÷ជួញដូរ1ករណីឃាត់1នាក់ចាប់យកIce1កញ្ចប់តូច

អត្ថបទពេញនិយម

ពត៍មានថ្មីៗ