• ច័ន្ទ ២៩ មេសា ២០២៤ ១៤:០៨ ល្ងាច

រដ្ឋបាលរាជធានីនឹងស្ថាបនាផ្លូវស្របផ្លូវរថភ្លើងពីព្រលានយន្តហោះភ្នំពេញមកសាលាតិចណូ

រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ កំពុងសិក្សាស្ថាបនាផ្លូវមួយខ្សែ នៅស្របផ្លូវរ ថភ្លើង ចាប់ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដល់ក្រោយសាលាតិចណូ។ រដ្ឋបាលរាជធានីភ្នំពេញ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនបាននឹងកំពុងសិក្សា ដើម្បីស្ថាបនាផ្លូវ មួយ ខ្សែទៀតនៅតាមបណ្តោយផ្លូវរថភ្លើង ចាប់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដល់ក្រោយសាលាតិចណូ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីដោះស្រាយការកកស្ទះរាចរណ៍លើមហាវិថីសហព័ន្ធរុស្ស៊ី។

នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជម្រាបលោក Cyril Girot នាយកប្រតិបត្តិក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា ក្នុងជំនួបពិភាក្សា នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាសាលារាជធានីភ្នំពេញ។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម ឃួង ស្រេង បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ទាំងកត្តា ភូមិ សាស្ត្រ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានលើកឡើងពីបញ្ហាប្រឈម មួយចំនួនរបស់រាជធានីភ្នំពេញផងដែរ ពិសេស បញ្ហាកកស្ទះចរាចរណ៍ និងបញ្ហាសំរាមជាដើម។

ចំពោះបញ្ហាកកស្ទះចរាចរណ៍ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួង សាធារណៈការ បាននឹងកំពុងសិក្សា ដើម្បីស្ថាបនាផ្លូវមួយខ្សែទៀតស្របតាមបណ្ដោយផ្លូវរថភ្លើង ចាប់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រហូតដល់ខាងក្រោយសាលាតិចណូ ខណ្ឌទួលគោក ដែលគម្រោងនេះបានទទួលការឯកភាពពីក្រសួងសាធារណការម្ដងរួចមកហើយកាលពីឆ្នាំ២០១៩ ប៉ុន្តែត្រូវបានខកខានទៅវិញដោយសារជំងឺcovid - 19។ ប៉ុន្តែសម្រាប់ពេលនេះបាននឹងកំពុងសិក្សាដើម្បីស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញ។

លោក Cyril Girot នាយកប្រតិបត្តិក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា បានមានប្រសាសន៍ថា លោកពិតជា មាន ចំណាប់ អារម្មណ៍យ៉ាងខ្លាំងចំពោះភាពរីកចម្រើនរបស់រាជធានីភ្នំពេញ ខណៈដែលលោកមកដល់រាជធានីភ្នំពេញ កាលពីជាង១ឆ្នាំមុននេះ លោកឃើញមានអាគារខ្ពស់ៗជាង៣ពាន់អាគារ។ ក្នុងនាមក្រុមហ៊ុនមួយ លោកពិតជារីករាយចំពោះភាពរីកចម្រើនរបស់រាជធានីភ្នំពេញ។

នាយកប្រតិបត្តិក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា បន្តថា យើងបានជួបបញ្ហាប្រឈមដូច គ្នាទាំង លើពិភពលោក ក៏ដូចជានៅកម្ពុជាពាក់ព័ន្ធនឹងជំងឺ covid -19។ ទោះបីជាយ៉ាងណាក្តីបញ្ហាប្រឈមនេះបានវិលត្រឡប់មកល្អជាធម្មតាវិញហើយ ក្រោយពីបើកសេដ្ឋកិច្ចប្រទេសឱ្យដំណើរការឡើងវិញ។

ចំពោះជើងហោះហើរក៏បានកើនឡើងជាបន្តបន្ទាប់។ បន្ថែមពីនេះ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ក៏បានជំរុញការងារហោះហើរឱ្កាន់តែប្រសើររឡើងថែមទៀតផងដែរ។

ក្នុងឱកាសនោះដែរ នាយកប្រតិបត្តិក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា បានស្នើឱ្យមានការសហការគ្នារវាងរដ្ឋបាលរាជធានីភ្នំពេញជុំវិញការកែសម្រួលនូវស្លាកសញ្ញា ភ្លើងសញ្ញាចរាចរណ៍មួយចំនួននៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ សំណើរនេះត្រូវបាន ឯកឧត្តម ឃួង ស្រេង ឯកភាព ដោយបង្កើតក្រុមការងារក្រុមហ៊ុនសហការជាមួយនឹងក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាសម្រួលភ្លើងចរាចរណ៍នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះឱ្យកាន់តែមានភាពប្រសើរឡើង កាត់បន្ថយបានការកកស្ទះចរាចរណ៍ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងដោយយថាហេតុ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ