• ច័ន្ទ ២៩ មេសា ២០២៤ ១០:០១ ព្រឹក

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ"ក.ប.ប.រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យម្ហូបអាហារ

ភ្នំពេញ÷នៅព្រឹកថ្ងៃទី 9 ខែកុម្ភៈឆ្នាំ 2023នៅស្នាក់ការកណ្ដាលអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ"ក.ប.ប."បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យម្ហូបអាហារដែលក្នុងនោះមានបទបង្ហាញសំខាន់ៗចំនួន 3រួមមាន÷

១-បទបង្ហាញអំពីច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ។

២-បទបង្ហាញអំពីអនុក្រឹត្យស្ដីពីលក្ខខណ្ឌបែបបទនិងនីតិវិធីនៃការអង្កេតតាមដាននិងការដកហូតម្ហូបអាហារ។

៣-បទបង្ហាញអំពីកិច្ចការហាឡាលនៅកម្ពុជា។

សិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាពលោកផានអូនប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងានិងបង្ក្រាបការក្លែងបន្លំ"ក.ប.ប"ដោយមានការអញ្ជើញពីលោកបណ្ឌិតសួងណយអគ្គលេខាធិការរងនៃគណៈកម្មការជាតិជំរុញចលនាភូមិ1ផលលិតផល1និងលោកលឹមផារ៉ាអនុប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជាព្រមទាំងលោកលោកស្រីជាប្រតិបត្តិករអាជីវកម្មម្ហូបអាហារជាច្រើនរូប។

សិក្ខាសាលាផ្សព្វផ្សាយនាពេលនេះគឺមានបំណងឲ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហារយល់ច្បាស់អំពីច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារនិងអនុក្រឹត្យស្តីពីលក្ខណ្ឌបែបបទនិងនីតិវិធីនៃការអង្កេតតាមដាននិងការដកហូតម្ហូបអាហារដែលតម្រូវឲ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហារត្រូវអនុវត្តន៍ទាំងអស់គ្នា។ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារមានសារៈសំខាន់ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋានដើម្បីជំរុញឲ្យផលិតផលម្ហូបអាហារមានសុវត្ថិភាពគុណភាពនិងស្របតាមស្តង់ដារកំណត់សំដៅធានាកម្រិតនៃកាការពារអាយុជីវិតនិងសុខភាពប្រជាពលរដ្ឋធានាប្រសិទ្ធភាពនៃការពារផលប្រយោជន៍អ្នកប្រើប្រាស់រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ផងដែរថាច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ឡាយព្រះហស្ថលេខាដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី 8 ខែមិថុនាឆ្នាំ 2022 តាមរយៈព្រះរាជក្រមលេខនស/រកម/0622/006៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ