• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៥២ ព្រឹក

ចុងខែមករានិងដើមខែកុម្ភៈកម្ពុជាទទួលបានភ្ញៀវទេសចរណ៍ផ្ទៃក្នុងជាង 30 ម៉ឺននាក់

ភ្នំពេញ÷តាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងនៅថ្ងៃពុធទី 8 ខែកុម្ភៈឆ្នាំ 2023 នេះថា÷ចុងសប្តា ហ៍ចាប់ពីថ្ងៃទី 30 ខែមករាដល់ថ្ងៃទី5ខែកុម្ភ:ឆ្នាំ2023 នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបមានចំនួន 303 ,149នាក់ក្នុងនោះភ្ញៀវជាតិ 257,137នាក់និងភ្ញៀវបរទេសផ្ទៃក្នុង46,012 នាក់។

ក្រសួងទេសចរណ៍បានគូសបញ្ជាក់ថាគោលដៅទេស ចរណ៍សំខាន់ៗរួមមាន÷ *ខេត្តព្រះសីហនុ 83,928 នាក់

*រាជធានីភ្នំពេញ 38,331 នាក់

*ខេត្តសៀមរាប 37,926

*ខេត្តកំពត 22,358 នាក់

*ខេត្តបាត់ដំបង 19,683

*ខេត្តកំពង់ចាម 1374 នាក់

*ខេត្តកណ្ដាល 13,326 នាក់

*ខេត្តពោធិ៍សាត់10,404 នាក់

ក្រសួងទេសចរណ៍បានបន្ថែមថាកម្ពុជាកាលពីថ្ងៃទី4 ខែកុម្ភៈឆ្នាំ 2023 បានរៀបចំព្រឹត្តិការណ៍Angkor Ultra Trailលើកទី 6 ឡើងវិញនៅតំបន់អង្គរខេត្តសៀមរាបដោយ មានអ្នកចូលរួមលើសការរំពឹងទុកប្រមាណជាង1ពាននាក់មក43ប្រទេសភាគច្រើនមកពីអឺរ៉ុបពិសេសបារាំង។

ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីគោលដៅសុវត្ថិភាពរបស់កម្ពុជានិងការត្រៀមរៀបចំឆ្ពោះទៅការប្រកួតកីឡា ស៊ីហ្គេមលើកទី32និងអាស៊ានប៉ារ៉ាហ្គេមលើកទី12និងជាព្រឹត្តិការចូលរួមក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា2023(Visit Cambodia Year2023ផងដែរ។

ដោយឡែកនាថ្ងៃទី 5 ខែកុម្ភៈឆ្នាំ 2023 ទៅជាថ្ងៃប្រារព្ធពិធីបុណ្យមាឃបូជាប្រជាពលរដ្ឋដែលជាពុទ្ធសាសនិកបានធ្វើដំណើរទៅប្រារព្ធពិធីបុណ្យនៅតាមវត្តអារាមនានាហើយខ្លះក៏បានបន្តដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ