• ច័ន្ទ ២៩ មេសា ២០២៤ ១៤:២៣ ល្ងាច

ក្រសួងអប់រំឯកភាពគោលការណ៍ផ្លាស់ប្ដូរកន្លែងបម្រើការងារបុគ្គលិកអប់រំឆ្លងរាជធានី-ខេត្តតាមសហព័ន្ធជាមន្ត្រីរាជការតាមគោលការណ៍ច្បាប់

ភ្នំពេញ÷នៅថ្ងៃទី 8 ខែកុម្ភៈឆ្នាំ 2023ក្រសួងអប់រំយុវជននិងកីឡាសូមជម្រាបជូនបុគ្គលិកអប់រំដែលបានដាក់ពាក្យស្នើសុំផ្លាស់ប្ដូរទីកន្លែងបម្រើការងារឆ្លងរាជធានី-ខេត្តមេត្តាជ្រាបថា÷

ក្រសួងបានប្រជុំផ្ទៃក្នុងកាលពីថ្ងៃទី 3 ខែកុម្ភៈឆ្នាំ 2023 និងបានសម្រេចជាគោលការណ៍ពាក់ព័ន្ធសំណើផ្លាស់ប្ដូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំឆ្លងរាជធានី-ខេត្តតាមសហព័ន្ធជាមន្ត្រីរាជការដូចខាងក្រោម÷

១-ឯកភាពជាគោលការណ៍ឲ្យមានការផ្លាស់ប្ដូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំឆ្លងរាជធានី-ខេត្តតាមសហព័ន្ធ(ប្ដីឬប្រពន្ធ)ជាមន្ត្រីរាជការក្នុងឆ្នាំ 2022 ស្របតាមគោលការណ៍ច្បាប់។

២-ចំពោះការផ្លាស់ប្ដូរចូលអង្គភាពថ្នាក់កណ្ដាលស្នើសុំប្រធានអង្គភាពបញ្ជាក់អំពីភារកិច្ចដែលត្រូវប្រគល់ជូននិងស្របតាមបេសកកម្មរបស់អង្គភាពដោយពិនិត្យលើគុណលោកវុឌ្ឍរបស់សាមីជននិងបំណែងចែកភារកិច្ចក្នុងអង្គភាព។

៣-ចំពោះការផ្លាស់ចូលរាជធានីភ្នំពេញត្រូវអនុញ្ញាតឲ្យទៅកន្លែងដែលខ្វះគ្រូប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញត្រូវបញ្ជាក់ថាបុគ្គលិកអប់រំត្រូវបានពង្រាយទៅកន្លែងដែលខ្វះនិងមានការយល់ព្រមទទួលពីនាយកសាលាសាមី។

៤-ចំពោះការផ្លាស់ចូលខេត្តនានាត្រូវមានរបាយការណ៍បញ្ជាក់ពីប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តថាត្រូវបានពង្រាយទៅកន្លែងខ្វះគ្រូ។

៥-ក្រសួងនឹងបន្តកែលម្អលក្ខខណ្ឌនៃការផ្ទេរបុគ្គលិកអប់រំដើម្បីដោះស្រាយបញ្ហាខ្វះគ្រូនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន។

សេចក្តីដូចបានជម្រាបជូនខាងលើសូមបុគ្គលិកអប់រំដែលបានដាក់ពាក្យស្នើសុំនិងអង្គភាពពាក់ព័ន្ធជ្រាបជាព័ត៌មាននិងមានចំណាត់ការបន្តតាមការគួរ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ