• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៤៧ ព្រឹក

ក្រសួងទេសចរណ៍កម្ពុជា-ចិនពិភាក្សាគ្នាលើកកិច្ចប្រតិបត្តិការ 10 ចំណុចផ្នោតលើទេសចរណ៍,វប្បធម៌,កីឡា,សិល្បៈវិនិយោគនិងពាណិជ្ជកម្ម

ទីក្រុងប៉េកាំង÷យោងតាមប្រភពព័ត៌មានពីក្រសួងទេស ចរណ៍នៅរសៀលថ្ងៃពុធទី 8 ខែកុម្ភៈឆ្នាំ 2023 នេះបានឲ្យដឹងថាគណៈប្រតិភូជួរមុខក្រសួងទេសចរកម្ពុជាដឹកនាំដោយលោកហង្សសណ្ដាប់អនុរដ្ឋលេខាធិការនៅព្រឹកមិញនេះបានចូលរួមពិភាក្សាការងារជាមួយលោកShi Zeyi អនុប្រធានការិយាល័យផ្លាស់ប្ដូរទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃក្រសួងវប្បធម៌និងទេសចរណ៍ចិនផ្តោតលើប្រធានបទសំខាន់ៗយ៉ាងហោចមាន 10 ចំណុច។

គួរជម្រាបថាសម្ដេចតេជោនាយករដ្ឋមន្ត្រីមកធ្វើទស្សនកិច្ចផ្លូវការប្រទេសចិនចាប់ពីថ្ងៃទី 9 -11 ខែកុម្ភៈខាងមុខដែលជាទស្សនកិច្ចជាប្រវត្តិសាស្ត្រមួយរបស់ឥស្សរជនកំពូលបរទេសទី1មកចិនក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិទក្នុងន័យរឹតបន្តឹងចំណងមិត្តភាពដៃគូកិច្ចសហប្រត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងជំរុញការកសាងសហគមន៍ជោគវាសនារួមក្នុងយុគសម័យថ្មីឲ្យបានកម្រិតថ្មីមួយទៀតហើយក៏បានបង្កើតឱកាសមាសដល់ប្រតិភូក្រសួងទេសចរណ៍កម្ពុជាបានចូលជួបពិភាក្សាការងារផ្ទាល់ជាមួយសាមីក្រសួងក្រោយវិបត្តិ covid 19។

ភាគីទាំងពីរបានពិភាក្សាគ្នាផ្ដោតលើចំណុចសំខាន់ខាងក្រោម÷

១.អបអរសាទរខួប 65 ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិនក្នុងក្របខណ្ឌសហគមន៍ជោគវាសនារួមគ្នាតែមួយ។

២.ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពធនធានមនុស្សជូនមន្ត្រីរាជការនិងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍មានដូចជាមគ្គុទេសក៍ទេសចរណ៍និងបុគ្គលិកជួរមុខដែលនិយាយភាសាចិនជាពិសេសស្នើសុំភាគីចិនចូលរួមការផ្ដល់យោបល់ធាតុចូលថ្មីៗដើម្បីធ្វើបច្ចុប្បន្នភាពទៅលើសៀវភៅស(China Ready)ស្របតាមនិន្នាការទេសចរណ៍ក្រោយវិបត្តិ covid 19។

៣.ជំរុញឲ្យមានការហោះហើរត្រង់ពីគោលដៅសំខាន់ៗនៃប្រទេសចិនមកកាន់កម្ពុជាក្រោយពីការសម្រួលវិធាន ការណ៍។

៤.លើកទឹកចិត្តការរៀបចំខ្សែទស្សនកិច្ចរបស់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍របស់ប្រទេសទាំង2។

៥.ជំរុញឲ្យមានខ្សែទស្សនកិច្ចទេសចរណ៍ពិសេសរដ្ឋនិងឯកជននៃប្រទេសទាំង2។

៦.ព្រឹត្តិការណ៍SEA Gamesលើកទី 32និងASEAN Para Gamesលើកទី 12 ឆ្នាំ 2023។

៧.ការរៀបចំព្រឹត្តិការណ៍កីឡាភ្ជាប់ជាមួយវេទិកាធុរកិច្ចវិនិយោគទេសចរណ៍និងពាណិជ្ជកម្មកម្ពុជា-ចិន។

៨.សហការរៀបចំពិព័ណ៍ម្ហូបអាហារ,តន្ត្រី,វប្បធម៌,កីឡាដែលមានការចុះបញ្ជីទទួលស្គាល់ពីអង្គការបេតិកភណ្ឌពិភពលោកUNESCO។

៩.ការរួមគ្នាសម្ដែងសិល្បៈក្បាច់ប្រដាល់បុរាណខ្មែរ(ល្បុកតោ)និងការសម្ដែងក្បាច់គុនចិនសៅលីង(Shaolin)ដែលមានបញ្ជីទទួលស្គាល់ពីអង្គការបេតិកភណ្ឌពិភពលោក UNESCOថ្មីៗដើម្បីអបអរសាទរខួបលើកទី65ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិននិងឆ្នាំទស្សនាកម្ពុជា 2023។

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ