• ច័ន្ទ ២៩ មេសា ២០២៤ ១៣:១៩ ល្ងាច

បង្ក្រាបគ្រឿងញៀនចំនួន 20 ករណីឃាត់ខ្លួនជនសង្ស័យបានចំនួន 50 នាក់

ភ្នំពេញ÷ជនសង្ស័យចំនួន 50 នាក់(ស្រី4នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន 20 ករណីទូទាំងប្រទេសកាលពីថ្ងៃទី7ខែកុម្ភ:ឆ្នាំ 2023 នេះ។

ក្នុងចំណោមជនសង្ស័យចំនួន 50 នាក់រួមមាន÷ ជួញដូរ8ករណីឃាត់មនុស្ស 16 នាក់(ស្រី 0 នាក់), ដឹកជញ្ជូនរក្សាទុក2ករណីឃាត់មនុស្ស3នាក់ (ស្រី1នាក់),ប្រើប្រាស់10ករណីឃាត់មនុស្ស31នាក់ (ស្រី3នាក់)។

វត្ថុតាងដែលចាប់យកក្នុងថ្ងៃទី 7 ខែកុម្ភៈរួមមាន÷

មេតំហ្វេតាមីនម៉ាទឹកកក(Ice)ស្មើនឹង 148,64ក្រាមនិង17កញ្ចប់តូច។

មេតំហ្វេតាមីន(Wy)ស្មើនឹង2,52ក្រាម។កេតាមីន(Ke)ស្មើនឹង1,89ក្រាម។

អ៉ិចស្តាស៊ី(mdma)ស្មើនឹង16,01ក្រាមនិង1កញ្ចប់តូច។ហេរ៉ូអ៊ីន (Heroin)ស្មើនឹង3កញ្ចប់តូច។

ជាក់ស្ដែងជាលទ្ធផលខាងលើ 10 អង្គភាពបានចូលរួមបង្ក្រាបក្នុងនោះកម្លាំងនគរបាល 10 អង្គភាពមានដូចខាងក្រោម÷

១/មន្ទីរ÷ជួញដូរ 4 ករណីឃាត់ 5 នាក់ប្រើប្រាស់5ករណីឃាត់14នាក់ស្រី1នាក់ចាប់យកIce 130,37 ក្រាម, Ke1,89ក្រាមនិងMDMA16,01 ក្រាម។

២/បាត់ដំបង÷រក្សាទុក1ករណីឃាត់2នាក់ចាប់យកIce 6,56ក្រាមនិងWy2,52ក្រាម។

៣/រាជធានីភ្នំពេញ÷ប្រើប្រាស់ 4 ករណីឃាត់5នាក់។

៤/ពោធិ៍សាត់÷ជួញដូរ1ករណីឃាត់3នាក់ចាប់យកIce 1,65 ក្រាម។

៥/រតនគិរី÷ជួញដូរ1ករណីឃាត់3នាក់ចាប់យកIce 9,90ក្រាម។

៦/សៀមរាប÷ប្រើប្រាស់1ករណីឃាត់ 12 នាក់ស្រី2នាក់។

៧/ស្វាយរៀង÷ជួញដូរ1ករណីឃាត់ 4 នាក់ចាប់យកIce15 កញ្ចប់តូច,MDMA1កញ្ចប់តូចនិងហេរ៉ូអ៊ីន 3 កញ្ចប់តូច។

៨/តាកែវ÷អនុវត្តដីកា1ករណីចាប់1នាក់។

៩/ត្បូងឃ្មុំ÷រក្សាទុក1ករណីឃាត់1នាក់ស្រី1នាក់ចាប់យកIce2កញ្ចប់តូច។

១០/ឧត្តរមានជ័យ÷ជួញដូរ2ករណីឃាត់1នាក់ចាប់យក Ice0,16 ក្រាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ