• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៥៥ ព្រឹក

ឯកអគ្គរដ្ឋទូតចិនអញ្ជើញស្វាគមន៍ភ្ញៀវទេសចរចិនមក កាន់កម្ពុជា

ភ្នំពេញ÷នៅថ្ងៃទី 8 ខែកុម្ភៈឆ្នាំ 2023ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានបញ្ជាក់ថានាព្រឹកថ្ងៃទី 7 ខែកុម្ភៈលោកWang Wentianឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា,លោកបណ្ឌិតថោងខុនរដ្ឋមន្ត្រីក្រសួងទេស ចរណ៍,លោកបណ្ឌិតហាវណ្ណាល់រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋាលេខាដ្ឋានអាកាសចរណ៍ស៊ីវិល,លោកកើតឆែអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញអញ្ជើញទទួលស្វាគមន៍ភ្ញៀវទេសចរចិននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោកLin Ruihuaទីប្រឹក្សាវប្បធម៌និងលោកShi Weiweiនាយកផ្នែកនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជាអញ្ជើញមានវត្តមានក្នុងកម្មវិធីខាងលើ។

ក្នុងពិធីខាងលើក៏មានការអមដោយរបាំឆៃយ៉ាំប្រពៃណីខ្មែរអ្នកដំណើរចំនួន 122 នាក់ដែលធ្វើដំណើរចេញពីរដ្ឋធានីប៉េកាំងមកកាន់រាជធានីភ្នំពេញតាមជើងហោះហើរបានចុះពីយន្តហោះតាមជណ្តើរ។លោកឯកអគ្គរដ្ឋទូតចិននិងនិងឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជូនក្រមានិងកម្រងផ្កាដល់ភ្ញៀវទេសចរគ្រប់រូបនិងភ្ជាប់ជាមួយពាក្យ ពេចន៍ជូនពរនិងការស្វាគមន៍យ៉ាងកក់ក្តៅ។

 

ចាប់ពីថ្ងៃទី 6 ខែកុម្ភៈមកប្រទេសចិនបានបើកដំណើរការសាជាថ្មីនូវក្រុមហ៊ុនទេសចរណ៍ទូទាំងប្រទេសនិងក្រុមហ៊ុនទេសចរណ៍តាមអ៊ីនធឺណិតដែលមានការរៀបចំដំណើរទេសចរណ៍ជាក្រុមក៏ដូចជាសេវាកម្ម"សំបុត្រយន្តហោះ+សណ្ឋាគារ"សម្រាប់ប្រជាជនចិនដែលធ្វើដំ ណើរមកកាន់ប្រទេសកម្ពុជា។

ក្រសួងទេសចរណ៍កម្ពុជាបានលើកឡើងថាសូមស្វាគមន៍ភ្ញៀវទេសចរចិនយ៉ាងកក់ក្តៅនិងបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរចិន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ