• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤៦ ព្រឹក

កម្ពុជាស្វាគមន៍ភ្ញៀវទេសចរចិន125 នាក់មកពីក្រុងប៉េកាំងដំបូងខណ:លោករដ្ឋមន្ត្រីសង្ឃឹមថានឹងប្រឹងទាក់ទាញភ្ញៀវទេសចរឲ្យបាន80ម៉ឺនទៅ1លាននាក់ក្នុងឆ្នាំ 2023

ភ្នំពេញ÷កម្ពុជាបានរៀបចំការទទួលស្វាគមន៍ចំពោះភ្ញៀវទេសចរចិន 125 នាក់ដែលមកពីទីក្រុងប៉េកាំងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាថ្ងៃទី 7 ខែកុម្ភ:ឆ្នាំ 2023 ដោយសារនេះជាជើងហោះហើរពីប៉េកាំងមកភ្នំពេញឡើងវិញលើកទី1ក្រោយរដ្ឋាភិបាលចិនបើកឲ្យប្រជាជនធ្វើដំណើរចេញក្រៅប្រទេសឡើងវិញចាប់ពីថ្ងៃទី8ខែមករាឆ្នាំ2023។នេះជាលការបញ្ជាក់ពីផេកក្រសួងទេសចរណ៍នៅថ្ងៃទី8ខែកុម្ភ:ឆ្នាំ2023។

ក្រសួងទេសចរណ៍ាបានបញ្ជាក់ថាការទទួលស្វាគមន៍នេះរៀបចំដោយក្រសួងទេសចរណ៍រដ្ឋលេខាធិការដ្ឋានអាកាស ចរណ៍ស៊ីវិលក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានកម្ពុជាសមាគមទេសចរណ៍កម្ពុជានិងស្ថានទូតចិនប្រចាំកម្ពុជា។

ក្រសួងទេសចរណ៍បានលើកឡើងថានាឱកាសនោះលោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងថាភ្ញៀវទេសចរចិនដែលចុះមកក្នុងថ្ងៃនេះគឺមានចំនួន 125 នាក់អ្នកខ្លះមកដើរលេងតាមរយៈក្រុមហ៊ុនទេសចរណ៍ និងមកដើរលេងជាមួយមិត្តភក្តិធម្មតាខ្លះ។ប្រតិបត្តិការហោះហើរនេះធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍Air Chinaថាដែលជាក្រុមហ៊ុនអាកាសចរណ៍របស់រដ្ឋចិន។

លោករដ្ឋមន្ត្រីថោងខុនបានបន្តថា"បន្ទាប់ពីការមកដល់របស់ភ្ញៀវទេសចរចិនលើកដំបូងនេះយើងនឹងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិនឲ្យបានពី80 ម៉ឺននាក់ទៅ1លាននាក់ក្នុងឆ្នាំ 2023 នេះ"។

លោករដ្ឋមន្ត្រីក៏បានអំពាវនាដល់ប្រតិបត្តិករទេសចរណ៍មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍អ្នកបម្រើការក្នុងវិស័យទេសចរណ៍ត្រូវអនុវត្តន៍តាមគោលការណ៍ដែលមានស្រាប់ដើម្បីទទួលបដិសណ្ឋាកិច្ចចំពោះភ្ញៀវទេសចរឲ្យបានត្រឹមត្រូវខណ:ទីផ្សារធំសម្រាប់តែកម្ពុជានិងពិភព លោក។

លោករដ្ឋមន្ត្រីថោងខុនបានបន្ថែមទៀតថាថ្ងៃទី 16 ខែកុម្ភៈឆ្នាំទី 2023 ខាងមុខក៏នឹងមានជើងហោះហើរលើកដំបូងពីគួនមីងមកសៀមរាបដែលនឹងប្រតិបត្តិការដោយក្រុមហ៊ុនChina Eastern(Chart Flights)ផងដែរ។ឯក ឧត្តមរដ្ឋមន្ត្រីមានសុទិដ្ឋិនិយមថា"ការធ្វើដំណើរភ្ញៀវទេសចរចិនមកកម្ពុជានឹងកើនឡើងជាលំដាប់ចាប់ពីខែមីនាឆ្នាំ 2023 នេះ"។

គួរជម្រាបថាក្នុងខែកុម្ភៈ 2023 កម្ពុជាទើបទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ 40ម៉ឺននាក់ក្នុងនោះក៏មានភ្ញៀវទេសចរចិនប្រមាណ 25000 នាក់ដែរដែលមានការកើនឡើង 901%បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ 2022 ។ ក្នុងខែមករានោះដែរជើងហោះហើរដែលចូលមកដល់កម្ពុជាមានចំនួនសរុប1,6៤ជើងក្នុងនោះអាកាស យានដ្ឋានអន្តរជាតិភ្នំពេញទទួលបាន1,178ជើង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ