• ច័ន្ទ ២៩ មេសា ២០២៤ ១២:០៤ ល្ងាច

អធិការ​ដ្ឋាន​នគរបាល​ស្រុក​លំផាត់​ ចុះបង្រ្កាបករណីជួញដូរ​ និង​ប្រើប្រាស់​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នឹងឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៣​ នាក់ នៅ​ស្រុក​លំផាត់​ ខេត្ត​រតនគិរី​

ខេត្ត​រតនគិរី​÷នេះបើយោងតាមប្រភពព័ត៌មានពីនគរបាលប្រឆាំងគ្រឿងញៀន ខេត្តរតនគិរី បាយឲ្យដឹងថានៅថ្ងៃទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​លំផាត់​ បានចុះបង្រ្កាបករណីជួញដូរ​ និង​ប្រេីប្រាស់ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​អូរ​សមុទ្រ​ ស្ថិតនៅក្នុង​សមុទ្រ​ក្រោម​ ឃុំ​សេដា​ ស្រុក​លំផាត់​ ខេត្ត​រតនគិរី​ ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៣​ មុខសញ្ញា​ ។

ដោយមានការសម្របសម្រួល​និតីវិធី​ពី​លោក​ មុត​ សម្បត្តិ​ ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​រតនគិរី​

+ជនសង្ស័យ​មាន​ឈ្មោះ​ដូច​ខាងក្រោម​៖

១.​ ឈ្មោះ​ ពុក ខាំលេន ភេទប្រុស អាយុ២៥ឆ្នាំ​ ជនជាតិទំពួន មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី

២.​ ឈ្មោះ​ សាវ៉ាត សុខ ភេទប្រុស អាយុ២៧ ជនជាតិទំពួន មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី

៣.​ ឈ្មោះ​ ឃួន ឃឹម ភេទប្រុសអាយុ ៣៥ឆ្នាំ ជនជាតិទំពួន មុខរបរចំការ មានទីលំនៅបច្ចុប្បន្ន ភូមិសមុទ្រក្រោម ឃុំ សេដា ស្រុកលំផាត់ ខេត្តរតនគិរី។

+វត្ថុតាង​ដកហូត​រួមមាន​៖

១.​ មេ​ តំ​ ហ្វ​ តា​ មីន​ ចំនួន​ ០៤​ ថង់​ ទម្ងន់​ ៩.៨៦​ ក្រាម​

២.​ អាវុ​ ធ​ k A ចំនួន​ ០២​ ដេីម​ គ្រាប់​ចំនួន​ចំនួន​

៣.​ អា​វុ​ធ​ កែ​ ឆ្នៃ​ ០៣​ ដេីម​

៤.​ កាំ​ បិ​ ត​ ចំនួន​ ០៦​ ដេីម​

៥.​ ទូរស័ព្ទ​ដៃ​ ចំនួន​ ០៣​ ដេីម​

៦.​ ឧបករណ៍​សេព​គ្រឿង​ញៀន​មួយចំនួន​។

បច្ចុប្បន្ន​ជន​សង្ស័យ​រួម​ទាំង​វត្ថុតាង​បានឃាត់និង​រក្សារទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​លំផាត់​ ដេីម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​រតនគិរី​ចាត់​ការ​តាម​និតីវិធី​ច្បាប់​។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ