• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៥៩ ព្រឹក

វិបត្តិស្នេហាដល់កម្រិតគិតខ្លីបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួន

បាត់ដំបង÷បុរសម្នាក់សង្ស័យមានវិបត្តិស្នេហាដល់កម្រិតបានសម្រេចចិត្តធ្វើអត្តឃាតដោយបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនក្នុងស្រះទឹកបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង 6និង 30 នាទីព្រឹកថ្ងៃទី 7 ខែកុម្ភៈឆ្នាំ 2023 នៅចំណុចស្រះទឹកក្នុងវិមានរំឮកគុណវីរជនពលីស្ថិតក្នុងក្រុមទី7ភូមិបែកចានថ្មីសង្កាត់ព្រែកព្រះស្ដេចក្រុងបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនរងគ្រោះមានឈ្មោះចិន ធុរ៉េន ភេទប្រុសអាយុ 23 ឆ្នាំមុខរបរជាបុគ្គលិកហាងបាយមានទីលំនៅភូមិប្រគាបឃុំរូងជ្រៃ ស្រុកថ្មគោលខេត្តបាត់ ដំបង។

មុនកើតហេតុនៅវេលាម៉ោង 3និង00នាទីទៀបភ្លឺឈានចូលថ្ងៃទី 7 ខែកុម្ភៈឆ្នាំ 2023 ក្រោយពីមានការជួបជុំផឹកស៊ីនៅកន្លែងកើតហេតុខាងលើរួចជនសង្ស័យមានការអាក់អន់ចិត្តអ្វីមួយពាក់ព័ន្ធនឹងរឿងស្នេហាទើបធ្វើឲ្យគិតខ្លីសម្រេច ចិត្តធ្វើអត្តឃាតដោយបំផ្ទុះគ្រាប់បែកក្រឡាទាបធ្លាក់ចូល ក្នុងទឹកស្លាប់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការត្រួតពិនិត្យលើសាកសពជនរងគ្រោះដោយមន្ត្រីជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងក្រុមគ្រូពេទ្យបានសន្និដ្ឋានថាជនរងគ្រោះពិតជាបានស្លាប់ដោយសារការធ្វើអត្តឃាតបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនពិត ប្រាកដមែន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ