• ច័ន្ទ ២៩ មេសា ២០២៤ ០៤:១៧ ព្រឹក

ឯកឧត្ដម ហេង រតនា៖ការបូមខ្សាច់ដើម្បីគាំទ្រកិច្ចសហប្រតិបត្តិការការបោះសំអាតគ្រាប់យុត្តិធម៌មិនទាន់ផ្ទុះ មិនមែនជាការធ្វើអាជីវកម្មមូមខ្សាច់នោះទេ

ខេត្តកណ្ដាល៖កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានអញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈ នៅក្នុងឃុំពាមរាំង​ ស្រុកលើកដែក​ ដើម្បីពន្យល់ពីដំណើរការ នៃកិច្ចប្រតិបត្តិការ បោសម្អាតគ្រាប់មិនទាន់ផ្ទុះ និងស្រង់នាវាលិចនៅបាតទន្លេដោយមានការចូលរួមពី តំណាងក្រសួងពាក់ព័ន្ធ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល អភិបាលរងខេត្តព្រៃវែង អាជ្ញាធរស្រុកលើកដែក និងប្រជាពលរដ្ឋសជាង៣០០នាក់។

ថ្លែងក្នុងវេទិកានេះ ឯកឧត្ដម ហេង រតនា បានបញ្ជាក់ថា គណ:កម្មការអន្តរក្រសួង រួមជាមួយរដ្ឋបាលស្រុកលើកដែក ខេត្តកណ្តាល​ និងរដ្ឋបាលស្រុកពាមជរ ខេត្តព្រៃវែង​ បានរៀបចំវាទិកាសាធារណៈនេះ​ឡើងក្នុងគោលបំណង​ ដើម្បី​ផ្សព្វផ្សាយ ​ស្តីពី​កិច្ចប្រតិបត្តិការ​ស្រង់គ្រាប់មិនទាន់ផ្ទុះ​ និងបំបែកនាវាដែលបានរកឃើញ នៅបាតទន្លេស្ថិតតំបន់ក្បាលកោះ នៃកោះពាមរាំង​ ឃុំកោះចេក ដើម្បីស្វែងយល់ និងដោះស្រាយកង្វល់​ និងសំណូមពរ​ របស់ប្រជាពលរដ្ឋដែលកំពុងរស់នៅ លើកោះពាមរាំង​ និងក្បែរតំបន់ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។

ឯកឧត្ដម បានពន្យល់ថា ការបូមខ្សាច់​នៅបាតទន្លេ នៅភូមិសាស្ត្រនេះ គឺដើម្បីងាយស្រួលដល់ការ​បោស​សំអាតសំណល់ជាតិផ្ទុះពីសម័យសង្គ្រាម មិនមែនជាការធ្វើអាជីវកម្មមូមខ្សាច់នោះទេ សូមបងប្អូនប្រជាពលរដ្ឋកុំមាន​ការ​យល់ច្រឡំ ។ ហើយក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារបានគិតគូរ និងការប្រើប្រាស់សម្ភារៈបច្ចេកទេសទាន់សម័យ​ មានរូបភាពផែនទីច្បាស់លាស់ ដើម្បីបំរើកិច្ចបោសសម្អាតគ្រាប់មិនទាន់ផ្ទុះមានបរិមាណច្រើនតោន ដែលលិចក្រោមដីបាតទន្លេ​ សំដៅរក្សាសេចក្តីសុខសុវត្ថិភាពប្រជាពលរដ្ឋ និងសង្គមជាតិ​ ក៏ដូចគាំទ្រដល់ការអភិវឌ្ឍនប្រទេសជាតិ។

ឯកឧត្ដមបានអំពាវនាវដល់ប្រជាពលដ្ឋ សូមលើកឡើងនូវកង្វល់និងបញ្ហាប្រឈមនានាដើម្បីពិភាក្សាគ្នារកដំណោះស្រាយ ជាពិសេសសូមបងប្អូន ជួយចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសដើម្បីរុករកយុត្តិភណ្ឌមិនទាន់ផ្ទុះឲ្យអស់ពីក្នុងទន្លេនេះតាមផែនការដែលបានគ្រោងទុក។

គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការរុករកសំណល់ជាតិផ្ទុះ នៅកោះពាមរាំង មានកម្លាំងអនុវត្តចំនួន៦៧នាក់ ក្នុងនោះមានកម្លាំង​ស៊ីម៉ាក់ អង្គភាពពិសេស៩១១ រួមទាំងការប្រើប្រាស់សម្ភារសំខាន់ៗជាច្រើនប្រភេទ ។ គិតចាប់តាំងពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃនេះ ក្រុមការងារបានរកឃើញ គ្រាប់ និងមីនសរុបចំនួន ២៧០៧គ្រាប់ ក្នុងនោះមានមីនចំនួន ៣៦គ្រាប់ គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ២៦៧១គ្រាប់ កាំភ្លើងធុនស្រាល ២ដើម និងបំណែកនាវាប្រមាណជាង ៦៦១៣គីឡូក្រាម។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ