• ច័ន្ទ ២៩ មេសា ២០២៤ ០២:១៧ ព្រឹក

លោករដ្ឋមន្ត្រីកសិកម្មបង្ហាញអំពីគម្រោងធនាគារដែលផ្ដោតសំខាន់លើការផ្ដល់ការគាំទ្រដល់កសិករខ្នាតតូចក្នុងការដាំដុះដំណាំ

ភ្នំពេញ÷តាមប្រភពព័ត៌មានពីរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅព្រឹកថ្ងៃអង្គារទី 7 ខែកុម្ភៈឆ្នាំ 2023 បានឲ្យដឹងថាលោកឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងមេសាទនិងថ្នាក់ដឹកនាំទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយធនាគារRabo Bank Foundationនៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

នៅក្នុងជំនួបនេះលោករដ្ឋមន្ត្រីឌិតទីណាកាលពីថ្ងៃទី 6 ខែកុម្ភៈបានស្ដាប់បទបង្ហាញអំពីគម្រោងរបស់ធនាគារដែលផ្ដោតសំខាន់លើការផ្ដល់ការគាំទ្រដល់កសិករខ្នាតតូចក្នុងការដាំដំណាំកសិកម្មហើយទទួលបាននូវកម្រៃត្រឡប់ មកវិញតាមរយៈការវាស់ស្ទង់កម្រិតឥណទានកាបោនដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។

លោករដ្ឋមន្ត្រីយល់ឃើញថាគម្រោងនេះមានភាពទាក់ទាញដែលអាចផ្ដល់តម្លៃបន្ថែមដល់កសិករ។ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសានឹងសិក្សាលម្អិតបន្ថែមទៀតដើម្បីរៀបចំគម្រោងផែនការនិងគំរូអាជីវកម្មបានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយមុនដាក់ឲ្យអនុវត្តន៍ជាទ្រង់ទ្រាយធំ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ