• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៣៥ ព្រឹក

លោកឌិតទីណាបង្ហាញពីការគាំទ្រចំពោះគម្រោង"សរសៃ សូត្រមាសខ្មែរ"

ភ្នំពេញ÷លោកឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រ មាញ់និងនេសាទនិងថ្នាក់ដឹកនាំជាមួយលោកTAKAHASHI FUMIAKIប្រធានសមាគមជប៉ុន-កម្ពុជាលោកKATO KAZUNORIប្រធានក្រុមហ៊ុនIL Brilleនិងជាអនុប្រធានសមាគមជប៉ុន-កម្ពុជាម្ចាស់គម្រោង"សរសៃសូត្រមាសខ្មែរ"កាលពីថ្ងៃទី 6 ខែកុម្ភៈឆ្នាំ 2023 នៅទីស្ដីការក្រសួងកសិកម្ម​រុក្ខាប្រមាញ់និងនេសាទ។

ក្នុងជំនួបពិភាក្សាការងារនេះលោករដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍និងបានបង្ហាញពីការគាំទ្រចំពោះគម្រោង"សរសៃសូត្រមាសខ្មែរ"និងកសិដ្ឋានចិញ្ចឹមត្រីខេមបូឌាហ្វ្រេសហ្វាមជាពិសេសនឹងជំរុញឲ្យមានការផ្សព្វផ្សាយបន្ថែមទៅដល់កសិករកម្ពុជាឲ្យនៅតែបន្តដាំដុះស្លឹកមននិងចិញ្ចឹមដង្កូវនាងកាន់តែផុលផុសឡើងវិញដើម្បីបំពេញតម្រូវការទីផ្សារនាំចេញ។

ទន្ទឹមនឹងនេះដែរលោករដ្ឋមន្ត្រីក៏បានគាំទ្រនិងចូលរួមសហការយ៉ាងពេញទំហឹងឆ្លើយតបនឹងការស្នើសុំវិញ្ញាបនបត្រសម្គាល់ផលិតផលដើម្បីជួយឲ្យការងារនេះសម្រេចបានកាន់តែលឿនតាមដែលអាចធ្វើទៅបានហើយនេះក៏ជាការបង្ហាញឲ្យឃើញពីការគាំទ្រដល់ក្រុមហ៊ុនជប៉ុនដែលបានមកបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាជាពិសេសដើម្បីជួយដល់ប្រជាកសិករខ្មែរដែលប្រកបមរបរលើគម្រោងនេះឲ្យទទួលបានជីវភាពកាន់តែល្អប្រសើរ។

សូមជម្រាបផងដែរថាគោលបំណងនៃជំនួបពិភាក្សានេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរយោបល់ពិភាក្សាអំពីវឌ្ឍនភាពនិងស្វែងរកកាលានុវត្តភាពបន្ថែមក្នុងការជំរុ ញបរិយាកាសធុរកិច្ចនៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ដើម្បីអនុវត្តគម្រោងនេះឲ្យទទួលបានជោគជ័យក្រុមហ៊ុនបានយកពូជដើមមនដែលឆ្លងកាត់ការពិសោធន៍យ៉ាងត្រឹមត្រូវទៅផ្ដល់ជូនកសិករសម្រាប់ដាំដុះសាកល្បងនិងមានការផ្តល់ជាបច្ចេកទេសមួយចំនួនទៅកាន់កសិករដែលមានការចុះកិច្ចសន្យាត្រឹមត្រូវជាមួយក្រុមហ៊ុនដើម្បីធ្វើយ៉ាងណាឲ្យការផលិតសំបុកដង្កូវនាងស្របទៅតាមស្តង់ដារប្រទេសជប៉ុនសម្បូរទៅដោយប្រូតេអ៊ីនដែលជាតម្រូវការក្នុងការយកទៅធ្វើជាវត្ថុធាតុដើមនៃការផលិតគ្រឿងសម្អាងនិងហ្វូមលាងសម្អាតមុខតាមស្តង់ដារប្រទេសជប៉ុន។

មួយវិញទៀតសម្រាប់កសិដ្ឋានចិញ្ចឹមត្រីខេមបូឌាហ្វ្រេសហ្វាមបច្ចុប្បន្នបាននិងកំពុងចិញ្ចឹមត្រីទីឡាព្យាឬណាន់ហ្គុយឃឹដៃចំនួន 4.5 ហិកតាក្នុងខេត្តកណ្ដាលដើម្បីលក់នៅលើទីផ្សារដោយយកទៅកែថ្ងៃជាម្សៅរោយបាយប្រហិត ត្រីផ្អកត្រីត្រីងៀតត្រីបន្ទះជាដើមសម្រាប់លក់នៅក្នុងស្រុកនិងគ្រោងនាំចេញទៅកាន់ទីផ្សារបរទេសនាពេលខាងមុខ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ