• ច័ន្ទ ២៩ មេសា ២០២៤ ១០:៤៦ ព្រឹក

ករណីអគ្គីភ័យទាបភ្លឺ ម៉ោង ០៤:៤៥ នាទី បណ្តាលឲ្យមនុស្សស្លាប់ចំនួន ០៣ នាក់ ប្រុស ០១នាក់ រងរបួសមនុស្សចំនួន ០២ នាក់ ស្រី ០១ នៅ ស្រុកកងមាស ខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ យោងតាមប្រភពព័ត៌មានពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង ០៤:៤៥ នាទី ទាបភ្លឺ មានករណីអគ្គីភ័យបានកេីតឡើងនៅចំណុចភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ម្ចាស់ផ្ទះឈ្មោះ យ៉ា អ៊ែល ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិចាម នៅភូមិឃុំខាងលើ។

ករណីនេះបណ្តាលឲ្យមនុស្សស្លាប់ចំនួន ០៣ នាក់ ប្រុស ០១ រងរបួសមនុស្សចំនួន ០២ នាក់ ស្រី ០១ បានបញ្ជូនទៅសង្រ្គាះនៅមន្ទីរពេទ្យ។ ការខូចខាតៈ ផ្ទះសង់អំពីឈើ ដំបូលប្រក់ក្បឿង រៀបបន្ទប់ថ្មរក្រោមទំហំ ៦×៨ ម៉ែត្រ ឆេះអស់ទាំងស្រុង ខូចខាតទ្រព្យសម្បត្តិទាំងស្រុង។ មូលហេតុៈ កំពុងបន្តការស្រាវជ្រាវ ។ អគ្គិភ័យខាងលេីនេះរលត់អស់១០០% នៅវេលាម៉ោង ០៦:៣០នាទីព្រឹក ។

ក្នុងកិច្ចប្រតិបត្តិការនេះ កងសមត្ថកិច្ចបង្ការពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៤ គ្រឿង និងប្រើប្រាស់អស់ទឹកចំនួន ០៦ រថយន្ត ក្នុងនោះរថយន្តពន្លត់អគ្គិភ័យ រថយន្តខេត្តចំនួន ០២ គ្រឿង ស្រុកព្រៃឈរចំនួន ០១ គ្រឿង នឹងស្រុកកងមាសចំនួន០១គ្រឿង។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ