• ច័ន្ទ ២៩ មេសា ២០២៤ ១០:៣៦ ព្រឹក

ស្លាប់និងរបួស26នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី 6 ខែកុម្ភ:

ភ្នំពេញ÷តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅរសៀលថ្ងៃចន្ទទី 6 ខែកុម្ភៈឆ្នាំ 2023 នេះបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទសបានបណ្ដាលឲ្យមនុស្សស្លាប់ចំនួន 7 នាក់(ស្រី 3 នាក់) របួសធ្ងន់ចំនួន 13 នាក់(ស្រី 3 នាក់)និងរបួសស្រាលចំនួន 6 នាក់(ស្រី1នាក់)។

ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី 6 ខែកុម្ភៈបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន 26 នាក់កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន 12 លើក។

សូមរម្លឹកដែរថាកាលពីថ្ងៃទី 5 ខែកុម្ភៈមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនួន 9 លើកស្លាប់និងរបួសចំនួន 14 នាក់។ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន 7 នាក់(ស្រី1នាក់)របួសធ្ងន់ចំនួន 5 នាក់(ស្រី1នាក់)និងរបួសស្រាលចំនួន2នាក់(ស្រី1នាក់)កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន 9លើក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ