• ច័ន្ទ ២៩ មេសា ២០២៤ ១២:៥៥ ល្ងាច

រកឃើញយានយន្តល្មើសចំនួន 426 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ 39 នៅទូទាំងប្រទេស

ភ្នំពេញ÷តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈស្ដីពីការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកគិតត្រឹមរសៀលថ្ងៃទី 6 ខែកុម្ភៈឆ្នាំ 2023 នេះបានឲ្យដឹងថាចំនួនគោលដៅសរុប 101 គោលដៅមានយន្តចូលគោលដៅចំនួន725គ្រឿងម៉ូតូចំនួន660 គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន 426 គ្រឿងមានម៉ូតូចំនួន 379 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ 39.អនក្រ.បកនៅទូទាំងប្រទេស។

ដោយឡែកក្នុងរយៈពេល 6 ថ្ងៃ(ថ្ងៃទី 1 -6 ខែកុម្ភៈ)ការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន 2694 គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន 2175 គ្រឿងម៉ូតូមានចំនួន 1836 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ 39នៅទូទាំងប្រទេស។

របាយការណ៍ដដែលបានវាយតម្លៃរយៈពេល 6 ថ្ងៃនៃខែកុម្ភៈនេះឃើញថាការអនុវត្តតាមអនុក្រឹត្យការផាកពិ ន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ