• ច័ន្ទ ២៩ មេសា ២០២៤ ១២:០៨ ល្ងាច

លោករដ្ឋមន្ត្រីឌិតទីណាស្នើឲ្យភាគីស្ថានទូតអង់គ្លេសឲ្យពិនិត្យលទ្ធភាពដោយក្រសួងត្រូវការគ្រូភាសាអង់គ្លេសពិសេសលើជំនាញកសិកម្មរុក្ខាប្រមាញ់និងនេសាទ

ភ្នំពេញ÷លោកឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រ មាញ់និងនេសាទបានស្នើភាគីស្ថានទូតអង់គ្លេសឲ្យពិនិត្យលទ្ធភាពដោយក្រសួងត្រូវការគ្រូភាសាអង់គ្លេសពិសេសលើជំនាញកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រីបានធ្វើឡើងនាឱកាស លោកនិងថ្នាក់ដឹកនាំទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតប្រចាំនៅកម្ពុជាកាលពីព្រឹកថ្ងៃទី 6 ខែកុម្ភៈ ឆ្នាំ2023 នេះ។

ក្នុងជំនួបពិភាក្សាការងារនេះដែរលោករដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍ចំពោះការស្វែងរកកិច្ចសហការភាពជាដៃគូរវាងប្រទេសទាំងពីរនិងត្រូវមាននៅអនុស្សារណៈនៃការ យោគយល់(MOU)ជាមួយដៃគូសម្រាប់ការអនុវត្តការងារឲ្យបានរលូននិងតាមទិសដៅដែលបានគ្រោងទុក។

ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រីបានលើកឡើងអំពីបញ្ហាចំនួននៃអ្នកនេសាទនៅតំបន់ទន្លេមេគង្គនិងទន្លេសាបដែលត្រូវធ្វើការកាត់បន្ថយជំនួសដោយការប្រកបរបបផ្សេងៗដែលសមស្របដើម្បីបង្កើនបរិមាណត្រីផ្សោតដែលជាប្រភេទសត្វកម្រក៏ដូចជាការអភិរក្សសត្វស្វាផងដែរ។

លើសពីនេះទៀតលោករដ្ឋមន្ត្រីបានលើកឡើងអំពីយុទ្ធ សាស្ត្រភាពជាដៃគូក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មដែលតម្រូវឲ្យមានការចូលរួមពីវិស័យឯកជនលើការវិនុយោគសំដៅជំរុញកំណើនផលិតកម្មកសិកម្មប្រកបដោយគុណភាពដែលអាចធ្វើការប្រកួតប្រជែងជាមួយប្រទេសជិត ខាងដូចជាថៃនិងវៀតណាមព្រោះកម្ពុជាត្រូវការទីផ្សារនិងការនាំចេញផលិតផលកសិកម្មបន្ថែមទៀត។

សូមជម្រាបផងដែរថាគោលបំណងនៃជំនួបពិភាក្សានេះគឺដើម្បីសម្តែងការគួរសមនិងពិភាក្សាលើការងារអាទិភាពរបស់ក្រសួងនិងការងារអាទិភាពរបស់ស្ថានទូតអង់គ្លេសការធ្វើបច្ចុប្បន្នភាពលើកម្មវិធីបម្រែបម្រួលអាកាសធាតុនិងមូលនិធិជីវ:ចម្រុះទេសភាព(Biodiverse Landscapes Fund)បស់ស្ថានទូតអង់គ្លេសនិងឱកាសក្នុងការជួយជ្រោមជ្រែងដល់វិស័យណាមួយរបស់ក្រសួង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ