• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៣៤ ព្រឹក

វិបត្តិស្នេហាធ្ងន់ធ្ងរយកខ្សែចងកសម្លាប់ខ្លួន

ភ្នំពេញ÷បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យកាលពីវេលាម៉ោង 9 និង 30 នាទីព្រឹកថ្ងៃទី 6 ខែកុម្ភៈឆ្នាំ 2023 នៅចំណុចរោងចាំដីឡូត៍មួយកន្លែងជាប់ផ្លូវបេតុងទួលពង្រមុខភោជនីយដ្ឋានឬស្សីផ្អែមភូមិប្រកាសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះបូសាវិន ភេទប្រុសអាយុ 43 ឆ្នាំមុខរបរយាមហាងឫស្សីផ្អែមស្នាក់ នៅបន្ទប់ជួលក្នុងភូមិទួលពង្រសង្កាត់ចោមចៅទី 1 ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅភូមិកណ្ដាលឃុំបឹងព្រះស្រុកបាភ្នំខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងទៀតថាមុនពេលកើតហេត្តជនរង គ្រោះបម្រើការជាសន្តិសុខហាងឫស្សីផ្អែមហើយមានសេចក្តីស្នេហាជាមួយនារីបម្រើការងារក្នុងហាងឫស្សីផ្អែមដែលជាអ្នកកាន់ខ្ចូសតែក្រោយមកខាងស្រីសុំបែកជាច្រើនដងតែត្រូវគ្នាវិញចុងក្រោយខាងស្រីក៏បានឈប់ធ្វើការក្នុងហាងហើយបានទៅស្រុកបាត់ធ្វើឲ្យជនរងគ្រោះមានវិបត្តិ ស្នេហាជាខ្លាំងក៏សម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនតែម្ដងទៅ។

បើតាមការពិនិត្យវិភាគកោសល្យវិច័យនៅកន្លែងកើតហេតុរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនិងលោកឧកញ៉ាវេជ្ជបណ្ឌិតនងសុវណ្ណារ័ត្នគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថាជនរងគ្រោះពិតជាចងកធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន។

បច្ចុប្បន្ននេះសពបុរសរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំ ណើតតាមប្រពៃណី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ