• ច័ន្ទ ២៩ មេសា ២០២៤ ០៤:០១ ព្រឹក

ក្រសួងការបទេសប្រតិកម្មចំពោះការផ្សាយព័ត៌មានមិនពិត ទាក់ទងទស្សនកិច្ចសម្ដេចតេជោ ទៅចិនសប្ដាហ៍ក្រោយ

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តម អាន សុខខឿន នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ តាមរយៈការដកស្រង់សម្ដីដោយទូរទស្សន៍BTV បានប្រតិកម្មចំពោះវិទ្យុរអន្តរជាតិ មួយមាន មូលដ្ឋាន នៅកម្ពុជា ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងនឹងដំណើទស្សនកិច្ច របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ទៅសាធារណៈរដ្ឋប្រជាមានិតចិន នាសប្ដាហ៍ក្រោយ។

ឯកឧត្តម អាន សុខខឿន បានឱ្យដឹងថា វិទ្យុរអន្តរជាតិមួយដែល មាន មូលដ្ឋានជំនួយនៅ ប្រទេស អាមេរិក បានចុះផ្សាយព័ត៌មានកាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមចំណងជើងថា «កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន ខណៈមានការព្រួយបារម្ភ អំពីអន្ទាក់បំណុល»។

ឯកឧត្ដម បញ្ជាក់ថា អត្ថបទនេះ បានផ្សាយនូវព័ត៌មានខុស ពី ការពិត និង បំភ័ន្ត សាធារណៈជន ក្រោមហេតុផលនយោបាយ។

ឯកឧត្តម អាន សុខខឿន បានបញ្ជាក់ថា ទោះបីជាមានការពន្យល់ជាច្រើន លើក ច្រើនសារក៏ដោយ ក៏ បណ្ដាញសារព័ត៌មានទាំងនេះ បាន ព្រងើយកន្តើយ ដោយ ចេតនា ចំពោះការបំភ្លឺទាំង អស់នោះ ហើយបែរ ជាបន្តលេងនូវ នយោបាយ កង្វក់ ចំពោះទំនាក់ទំនងកម្ពុជា ចិនទៅវិញ។

ឯកឧត្ដម បានបញ្ជាក់ថា កម្ពុជា សូមស្វាគមន៍នូវរាល់ការវិនិយោគ ក្នុងរូបភាពជា BOT គឺមានន័យថា កសាងប្រតិបត្តិ និងធ្វើការផ្ទេរ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ