• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៥៣ ព្រឹក

ប្រជាសហគមន៍ក្រីក្រ ស្ថិតនៅកែងជ្រួយព្រីង និងនៅព្រះវិហារប៉ុល ផ្លូវស្រែអំពិល ស្រុកកៀនស្វាយ ខេត្តកណ្តាល បានទទួលការពិនិត្យជំងឺធ្មេញ ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យធ្មេញស្ម័គ្រចិត្តកូរ៉េ មកពីមន្ទីរព្យាបាលធ្មេញ អាន់សានសេហ្វាឈីខ្វា

ខេត្តកណ្តាល៖ នៅថ្ងៃទី០៤-០៥ កុម្ភះ ឆ្នាំ២០២៣ លោកគ្រូ បេសកជនកូរ៉េ លី អឹន ចេ បានដឹកនាំក្រុមគ្រូពេទ្យធ្មេញស្ម័គ្រចិត្តកូរ៉េ មកពីមន្ទីរព្យាបាលធ្មេញ អាន់សានសេហ្វាឈីខ្វា និងសាស្ត្រាចារ្យមកពី យ៉ុងសុងដេហាក់ក្យ៉ូ ចំនួន០៦នាក់ បានចុះមកពិនិត្យជំងឺមាត់ធ្មេញ ជូនដល់ប្រជាសហគមន៍ក្រីក្រ ជូនលោកតា លោកយាយ អ៊ុពូមីង និងកុមារ ឥតគិតថ្លៃ ។

ដោយមានការចូលរួម ពីគណៈកម្មាធិការកែងជ្រួយព្រីង ក្រុមការងារព្រះវិហារប៉ុល មានអ្នកគ្រូ លោកគ្រូគង្វាល និងយុវជនជាច្រើនទៀត។

កម្មវិធីពិនិត្យជំងឺធ្មេញនេះ ប្រព្រឹត្តទៅចំនួន ០២ថ្ងៃ គឺថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២៣ ស្ថិតនៅកែងជ្រួយព្រីង និង ថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២៣ ស្ថិតនៅក្នុងបរិវេណ ព្រះវិហារប៉ុល ផ្លូវស្រែអំពិល ស្រុកកៀនស្វាយ ខេត្តកណ្តាលមុនការចាប់ផ្តេីមព្យាបាលជំងឺធ្មេញក៏មានកម្មវិធីថ្វាយបង្គំ  នៅពេលព្រឹក បន្ទាប់ពីចប់ថ្វាយបង្គំរួចរាល់ សិន  ក្រោយទើបចាប់ផ្តេីមកម្មវិធីពិនិត្យជំងឺធ្មេញជូនប្រជាសហគមន៍ក្រីក្រ។

បងប្រុសគ្រីម្នាក់ មកពីឃុំថ្មដា ស្រុកកៀនស្វាយ ខេត្តកណ្តាលបាននាំកូនគាត់មកពិនិត្យជំងឺមាត់ធ្មេញ ដោយសារកូនឈឺធ្មេញ បងប្រុសគ្រីបាននិយាយប្រាប់សារព័តមានTVJLC ថាគាត់មានអារម្មណ៍សប្បាយចិត្ត នឹងអរគុណជាខ្លាំងដែលមានក្រុមគ្រូពេទ្យធ្មេញស្ម័គ្រចិត្តមកពីប្រទេសកូរ៉ បានចុះផ្ទាល់មកពិនិត្យព្យាបាលជំងឺមាត់ធ្មេញ ដល់ភូមិ ឃុំរបស់ពួកគាត់ ឥតគិតថ្លៃ នឹងសំណូមពរអោយមានវគ្គកម្មវិធីនឹងមានក្រុមគ្រូពេទ្យធ្មេញកូរ៉េអញ្ជើញមកទៀតនៅលើកក្រោយៗទៀត។

សូមជម្រាបជូនថា  កម្មវិធីនេះមានការចែកជូនថ្នាំពេទ្យ និងអំណោយដូចជា ខោអាវ តុក្កតា ប្រដាប់ប្រដាកូនក្មេងលេង និងមានភេសជ្ជៈ នំចំណីបន្តិចបន្តួច បន្ថែមទៀត។

សូមបញ្ជាក់ថា នេះ ជាសកម្មភាពលើកទី៤ ហើយ ដែលក្រុមគ្រូពេទ្យធ្មេញស្ម័គ្រចិត្ត មកពីមន្ទីរព្យាបាលធ្មេញ អាន់សានសេហ្វាឈីខ្វា ប្រទេសកូរ៉េ បានចុះមកព្យាបាលដល់ប្រជាសហគមន៍ក្រីក្រ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ