• ច័ន្ទ ២៩ មេសា ២០២៤ ១៤:១៤ ល្ងាច

ធនធានមនុស្សគឺជារឿងចាំបាច់សម្រាប់សង្គមជាតិ

ភ្នំពេញ÷"ធនធានមនុស្សគឺជារឿងចាំបាច់សម្រាប់សង្គមជាតិលោកបណ្ឌិតអ៉ិតសំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញអធិបតីភាពបើក"វេទិកាធនធានមនុស្សឆ្នាំ 2023 "ដែលរៀបចំឡើងរបស់យូរ៉ូឆេមកម្ពុជា(EUROCham Cambodia)និងសហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា(CAMFEBA)ដែលជាតំណាងនិយោជកនៅកម្ពុជាដ៏មានកក្តានុពលក្នុងការចូល រួមអភិវឌ្ឍន៍វិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវ:កម្ពុជាធ្វើឡើងនៅសណ្ឋាគាររ័ហ្វហ្វលស៍ឡឺរ៉ូយ៉ាល់នាព្រឹកថ្ងៃទី3ខែកុម្ភ:ឆ្នាំ2023។

លោកបណ្ឌិតអ៉ិតសំហេងអះអាងថាធនធានមនុស្សគឺជាមូលធនដ៏សំខាន់របស់សហគ្រាសគ្រឹះស្ថានីមួយៗក្នុងការសម្រេចឲ្យបាននូវដំណើរការអាជីវកម្មប្រកបដោយផលិតភាពនិងចីរភាព។ការយកចិត្តទុកដាក់ក្នុងការកសាងធនធានមនុស្សជាកត្តាជោគជ័យគន្លឹះរបស់សហគ្រាសគ្រឹះស្ថាន។ក្នុងន័យនេះរាជរដ្ឋាភិបាលបានកំណត់ យកការអភិវឌ្ឍធនធានមនុស្សជាកត្តាអាទិភាពនៅក្នុងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល។ការការអភិវឌ្ឍធនធាន មនុស្សបានក្លាយជាអទិភាពទី1នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី 3 និងទី 4សំដៅលើកកម្ពស់ចំណេះដឹងជំនាញវិជ្ជាជីវ:សមត្ថភាពសហគ្រិនភាពការច្នៃប្រឌិតនវានុវត្តន៍គុណធម៌សីលធម៌មនសិកាស្នេហាជាតិនិងស្មារតីទទួលខុសត្រូវសុខភាពល្អនិងកាយសម្បទារឹងមាំតួនាទីស្ត្រីនិងកិច្ចគាំពារសង្គម។

លោករដ្ឋមន្ត្រីមានប្រសាសន៍បន្តថាសម្ដេចតេជោពិតជារីករាយនៅពេលបានឃើញពីវឌ្ឍនភាពលើការបណ្ដុះ បណ្ដាលធនធានមនុស្សនៅកម្ពុជាប៉ុន្តែ"ធនធានមនុស្សនៅកម្ពុជាមានកម្លាំងពលកម្មច្រើនតែចំណេះជំនាញបំពេញសេចក្តីត្រូវការរបស់ក្រុមហ៊ុននៅមានកម្រិត"។ឆ្លើយតបទៅនឹងចន្លោះខ្វះខាទាំងនេះក្រសួងការងារបាននិងកំពុងចូលរួមយ៉ាងសកម្មតាមរយៈការអប់រំបណ្ដុះ បណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈការអនុវត្តគោលនយោ បាយតម្រង់ទិសការងារនិងវិជ្ជាជីវៈសកម្មភាពដែលជាមូលដ្ឋានគ្រឹះក្នុងការផលិតនិងប្រែក្លាយនូវកម្លាំងពលកម្មជំនាញនិយោជិតប្រកបដោយសមត្ថភាពច្បាស់លាស់។ថ្មីៗកន្លងទាំងនេះសម្ដេចតេជោ។ក៏បានដាក់ចេញនៅទិសដៅក្នុងការផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋ។ក្នុងគ្រួសារក្រីក្របានហ៊ានជំនាញវិជ្ជាជីវៈគ្រប់មុខជំនាញប្រមាណ 1.5 លាននាក់ព្រមទាំងទទួលបាននូវការឧត្ថម្ភជាប្រាក់ក្នុងពេលកំពុងទទួលវគ្គបណ្ដុះបណ្ដាលទៀតផងដើម្បីធ្វើយ៉ាងណាឲ្យកម្លាំងពលកម្មមានជំនាញគ្រប់ផ្នែកនិងគ្រប់កម្រិតឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនិងកាអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សទាំងសេដ្ឋកិច្ចនិងបច្ចេកវិទ្យា។

លោករដ្ឋមន្ត្រីបញ្ជាក់ថារាជរដ្ឋាភិបាលត្រូវរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិជាក់លាក់មួយដើម្បីធ្វើការអភិវឌ្ឍមូលធនមនុស្សដែលជាធនធានជន្ទល់គាំទ្រឲ្យការរីកចម្រើននៃសង្គមសេដ្ឋកិច្ចជាតិក្នុងរយៈពេលខ្លីមធ្យមនិងវែងដោយ÷

១/,ជំរុញឲ្យប្រជាពលរដ្ឋមានការងារសមរម្យនិងកម្រិតជីវភាពកាន់តែប្រសើរឡើង

២/លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ

៣/បង្កើតបាននូវកម្លាំងពលកម្មឬធនធានមនុស្សកម្ពុជាប្រកបដោយចំណេះដឹងសមត្ថភាពជំនាញឥរិយាបថការងារផលិតភាពខ្ពស់និងមានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត

៤/ធានាថា"ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត"។

លោករដ្ឋមន្ត្រីបានស្នើសុំឲ្យអង្គពិធីរួមគ្នាបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងគោលបំណងអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលផ្តោតលើការអភិវឌ្ឍន៍ធនធានមនុស្សទីផ្សារការងារនិងការគាំពារសង្គមដូចខាងក្រោម÷

១÷លើកទឹកចិត្តគ្រប់និយោជកចូលរួមលើកកម្ពសលក្ខខណ្ឌការងារនៅក្នុងវិស័យធុរកិច្ចរបស់ខ្លួន។ការភ្ជាប់លក្ខខណ្ឌការងារជាមួយនឹងធុរកិច្ចរបស់ខ្លួនគឺជាចំណុចដ៏សំខាន់អភិវឌ្ឍន៍ខ្លួនទៅជាធុរៈកិច្ចខ្នាតអន្តរជាតិ។

២/លើកទឹកចិត្តឲ្យមានការចូលរួមពីវិស័យឯកជនជាពិ សេសតាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន(PPP)៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ